រថយន្តតូយ៉ូតាព្រូសបើក បុកក្បាលនាគពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ នារីស្រស់សោភា៣នាក់បើករថយន្តមួយគ្រឿងស្ថិតក្នុងសភាពស្រវឹងស្រាបើកលឿងរេចង្កូតមក បុកចំក្បាលនាគពុះចែកទ្រូងផ្លូវចំពេញទំហឹងបណ្តាលអោយរងការខូចខាតអស់មួយកំណាត់ខាងមុខ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
២នឹង០៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី06ខែឧសភាឆ្នាំ២០១៩តាមបណ្តោយផ្លូវសហព័ន្ធរុស្សីនៅចំណុច សួនច្បារក្តាន់ពីស្ថិតនៅក្នុងសង្កាត់ស្រះចកខ័ណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញ
នារី៣នាក់មានរូបស្រស់សោភាបានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូសពណ៌សពាក់ស្លាកលេខភ្នំពេញ2AM-6595បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិចខណពេលបើកមក ដល់ចំណុចកើតហេតុដោយម្ចាស់រថយន្តរួមនឹងមិត្តភ័ក្រ២នាក់ទៀតទើបតែចេញមកពីកម្មពិធីរួចស្រវឹងស្រាជោគជាំបើករថយន្តក្នុងល្បឿនយ៉ាងលឿនដូចហោះសង្ស័យតៃកុងរថយន្តគាត់ងងុយដេកហើយមើលទៅបានជារេចង្កូតមកបុកចំក្បាលនាគចំពេញទំហឹងបណ្តាលអោយអ្នកបើករថយន្តបុកនឹងចង្កូតរថយន្តបែកមាត់ចេញឈាមរីឯ២នាក់ទៀតរងរបួសស្រាលចំនែកឯរថយន្តបង្កវិញខ្ទេចអស់មួយកំណាត់ខាងមុខទៅមុខលែងរួចភ្លាមៗនោះដែលរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់បានមកដល់ប៉ុន្តែ ជនរងគ្រោះគាត់មិនព្រមឡើងហើយដើរឡើងជិះម៉ូតូកង់បីចេញពីកន្លែងកើតហេតុបាត់ទៅបន្សល់ទុកនៅតែរថយន្តបង្កនៅកន្លែងកើតហេតុតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាលវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមក្រោយ ៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print