ឌុបគ្នាទៅធ្វើការត្រូវរថយន្តបុកពីក្រោយ រួចកិនស្លាប់ម្នាក់របួសស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីផ្ទះបំណងទៅធ្វើការ ត្រូវរថយន្តសាំយ៉ុងមួយគ្រឿងបើកបុកពីក្រោយនិងកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង ៥និង៣៥នាទីព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីវង់ចំណុចមុខអគារវឌ្ឍនៈសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

យោងតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្រ្តីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ព៌ណទឹកសមុទ្រមិនចាំស្លាកលេខឌុបគ្នាចេញពីផ្ទះនៅម្តុំផ្សារទួលសង្កែខណ្ឌឫស្សីកែវ ក្នុងគោលបំណងទៅធ្វើការ នៅអគារវឌ្ឍនៈផ្នែកអនាម័យ ដោយជិះក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវព្រះមុន្នីវង់ លុះដល់ចំណុចកើតហេតុម៉ូតូជនរងគ្រោះបានស៊ីញ៉ូបត់ឆ្វេងទៅតាមផ្លូវលេខ ១០២ចូលទៅកន្លែងធ្វើការស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌សមិនចាំស្លាកលេខបើកបុក ពីក្រោយពេញទំហឹងបណ្តាលឲ្យដួលរងរបួសស្រាលទាំ២នាក់ បន្ទាប់មករថយន្តបង្កបានបើកកិនក្បាលស្រ្តី រងគ្រោះបន្ថែមបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តងចំណែកអ្នកឌុបត្រូវរងរបួសស្រាល។

សាក្សីបន្តថា បន្ទាប់ពីបើកកិនជនរងគ្រោះបណ្តាលឲ្យស្លាប់រួចមករថយន្តបង្កបានបើកបន្ថែមល្បឿនរត់គេចខ្លួនទៅតាមផ្លូវជាតិលេខ៦បាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ កម្លាំសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារនិងបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋានរបស់ជនរងគ្រោះនៅម្តុំទួលសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print