ចិនព្រមាន​លុបកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយអាមេរិក ក្រោយលោកត្រាំប្រកាសដំឡើងពន្ធលើទំនិញចិន

ចែករំលែក៖

ប្រទេសចិន៖ សារព័ត៌មាន​ Wall Street Journal ​នៅថ្ងៃទី​៥ខែឧសភា បានផ្សាយថា ៖ចិនអាចនឹងលុបកិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្មជាមួយអាមេរិក ក្រោយពេលប្រធានាធិបតីដូណាលត្រាំបានព្រមានដំឡើងពន្ធលើទំនិញនាំចូលពីចិនមានតម្លៃ​ ២០០ពាន់លានដុល្លារ ។

ព័ត៌មានស្តីពីការលុបកិច្ចពិភាក្សា​ខាងលើ របស់ចិនកើតឡើងក្នុងពេលដែល បណ្តាញសង្គម Twitter ​បានប្រកាស់ដំឡើងពន្ធពី​១៥-២៥ភាគរយ ទៅលើទំនិញ ២០០ពាន់លានដុល្លារ។
ការតម្លើងពន្ធនឹងចាប់ផ្តើមនៅថ្ងៃទី​១០ខែឧសភា ខាងមុខនេះ​។ ក្រៅពីនេះលោកត្រាំក៏បានព្រមានដំឡើងពន្ធ ២៥ភាគរយដល់ទំនិញ មានតម្លៃ ៣២៥ពាន់លានដុល្លារផ្សេងទៀត របស់ចិន​។
នៅលើបណ្តាញសង្គម​Twitter ​ ផ្ទាល់ខ្លួនប្រធានាធិបតី​ដូណាលត្រាំ​បានប្រកាសឲ្យដឹងថា៖ នៅក្នុងខែតុលា ចិននឹងត្រូវបង់ពន្ធ ២៥ភាគរយដល់អាមេរិក ក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ ក្រៅពីនេះគឺទំនិញបង់ពន្ធ ១០ភាគរយលើមុខទំនិញតម្លៃ​២០០ពាន់លានដុល្លារ ។
លោកត្រាំបានលើកឡើងថា ដំណើការពិភាក្សា ក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានសភាពយឺតយ៉ាវ ។ សកម្មភាពខាងលើរបស់លោកត្រាំ កើតឡើង ក្រោយសេតវិមានបានប្រកាសថាដំណើរការពិភាក្សា​ក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងតែល្អប្រសើរ​ ហើយប្រទេសទាំងពីរត្រៀមចុះហត្ថលេខា នៅកិច្ចព្រមព្រៀង​។
តាមគម្រោង គណៈប្រតិភូចិននិង​ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី​៨ខែឧសភា ដើម្បីពិភាក្សា លើវិស័យពាណិជ្ជកម្មជាថ្មី ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print