Update ៖ ករណីឆេះស្ថានីយ៍ប្រេង លីម ឡុង នៅពោធិ៍សែនជ័យ បំផ្លាញឡាន៧គ្រឿង និងម៉ូតូ៥គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យបានឆឆបឆេះស្ថានីយ៍ប្រេងឥន្ធនៈ លីម ឡុង ស្ថិតតាមណ្តោយផ្លូវវេងស្រេង  ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៥និង៤០នាទី ល្ងាចថ្ងៃអាទិត្យ ២កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៩។
ម្ចាស់ទីតាំងឈ្មោះ:  ជ្រីក ហ៊ួយ ភេទ ស្រី  អាយុ៤០ ឆ្នាំ មុខរបរ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនះ   ។

ទីតាំងធ្វេីឡេីងអំពី  ថ្មបេតុងហ្វេមដែកប្រក់ស័ង្កសី ទំហំ៣៥ ម៉ែត្រX ៧០ម៉ែត្រ  ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ក្នុងគ្រោះអគ្គិភ័យនេះបណ្តាលឲ្យខូចខាត ឆេះរោងបេតុងប្រក់ស័ង្កសី ទំហំ២០ម៉ែត្រ X  ៣០ម៉ែត្រ អស់ទាំងស្រុង ឡានតូចចំនួន ០៥គ្រឿង , ម៉ូតូចំនួន ០៥គ្រឿង , ឡានស៊ីទែនចំនួន០២គ្រឿង និងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ និងប្រេីប្រាស់រថយន្តការិ.អគ្គិភ័យ: ចំនួន ២៥ គ្រឿង ប្រេីប្រាស់ទឹកអស់១២៥ឡាន។
រថយន្តជំនួយរថយន្ត អគ្គិភ័យ ក្រសួងមហាផ្ទៃ ចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់០៦ឡាន។
រថយន្ត អគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ ១០ឡាន។
រថយន្ត អគ្គិភ័យ OCIC ជ្រោយចង្វា ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ ១២ ឡាន ។
រថយន្ត អគ្គិភ័យ OCIC កោះពេជ្រ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០៤ ឡាន ។
រថយន្ត អគ្គិភ័យ OCIC កំបូល ចំនួន ០១គ្រឿង ប្រេីប្រាសទឹកអស់ ០១ ឡាន ។
រថយន្តអគ្គិភ័យ អង្គភាព ង៧០ ចំនួន ០៣គ្រឿង  ប្រើប្រាស់ទឹកអស់ ០៦ ឡាន ។
រថយន្ត អគ្គិភ័យ តំរួតបទបញ្ចា ចំនួន ០៤គ្រឿង ប្រេីប្រាស់ទឹកអស់ ០៤ឡាន។
រថយន្ត អគ្គិភ័យ ប្រលានយន្តហោះ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ។
រថយន្ត អគ្គិភ័យ សាលាខណ្ឌ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន។
សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការ បង្ការគ្រោះអគ្គិភ័យខាងលេីនេះអស់រយះពេលម៉ោង២១:០០នាទីយប់ ថ្ងៃខែឆ្នាំដដែលទេីបគ្រប់គ្រងបានទាំងស្រុង។ ចំណែកមូលហេតុនោះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print