ខឹងប្រចណ្ឌប្រពន្ធ​ ចោទប្រពន្ធថាមានប្រុសលបច្របាច់កសម្លាប់ចោល

ចែករំលែក៖

ខេត្តកណ្តាល ៖ ប្តីចិត្តអប្រិយដោយសារភ្លើងប្រចណ្ឌហួសហេតុ មានគំនិតឃោរឃៅលបច្របាច់កប្រពន្ធទាល់តែស្លាប់ដោយសារខឹងប្រចណ្ឌប្រពន្ធ​ ចោទប្រពន្ធថាមានប្រុស ត្រូវនគរបាលឃាត់ខ្លួនចាប់វាយខ្នោះ

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃចន្ទ័ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព-ស ២៥៦២ ត្រូវនិងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះឪពុកជនរងគ្រោះ ឈ្មោះ ផូ កុសល្យ ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ សល្យ យ៉ាដា ភេទ ស្រី អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ កោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។

ជនសង្សយ័មានឈ្មោះ ហ៊ន ប៊ន ភេទប្រុស អាយុ២៧ឆ្នាំ​ មានទីលំនៅភូមិ កោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។

នគរបាលស្រុកល្វាឯមបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ សល្យ យ៉ាដា និងប្តី(ជន​សង្សយ័)​​ឈ្មោះ ហ៊ន ប៊ន បានដេកជាមួយគ្នានិងកូនស្រី០១នាក់ទៀតអាយុ៤ឆ្នាំនៅក្នុងបន្ទប់លើផ្ទះដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង៤និង៣០នាទី ជនសង្សយ័ជាប្តីបានងើបពីដេក ឈឺ នោមដាក់កន្ថោរ នៅក្នុងបន្ទប់ ក្រោយពេលនោមហើយបានឡើងទៅលើគ្រែវិញ ដោយក្នុងចិត្តមានការខឹង ប្រចណ្ឌ័ប្រពន្ធ ចោទប្រពន្ធថា: មានប្រុស ក៍ស្ទុះ ច្របាច់ ក ប្រពន្ធរហូតដល់ប្រពន្ធឈប់រើបំរះ ទើបលែង ហើយចុះមកដី យកម៉ូតូជិះចេញពីផ្ទះ ។

តាមចម្លេីយសារភាពជនសង្ស័យធ្លាប់ប្រេីប្រាស់គ្រឿងញៀនខុសច្បាប់។ហេីយខ្លួនបានសម្លាប់ប្រពន្ធប្រាកដ​មែន៕​ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print