ចាប់បានស្រេច!! ស្ត្រីមេផ្ទះលេងសុីគូរថៃ ត្រូវនគរបាលចាប់ឃាត់ខ្លួនយកទៅរួចអប់រំ

ចែករំលែក៖

ខេត្តកណ្តាល៖ សុតតែស្ត្រីៗញៀនល្បែងប៊ៀរសុីគូរថៃ​ ជិត១០នាក់ បានត្រូវនគរបាលស្រុកអង្គស្នួលចុះបង្ក្រាប រួចធ្វើការអប់រំអោយត្រឡប់ទៅផ្ទះវិញ​។

ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃអាទិត្យ២កើត ខែវិសាខ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦២ត្រូវនឹងថ្ងៃ​ទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទីនៅចំណុចផ្ទះឈ្មោះមឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សាក្សីបានអោយដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំ បញ្ជាពីលោកអធិការនគរ​បាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច បានចុះ បង្រា្កបទីតាំងលេងល្បែងស៊ីសង ខុសច្បាប់(លេងបៀសុីគូថៃ)។

ជនសង្ស័យ០៧នាក់ទី០១ឈ្មោះមឿន គួន ភេទស្រីអាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាម្ចាស់ផ្ទះ) ទី០២-ឥឈ្មោះស ស្រីមុំ ភេទស្រី អាយុ​៣៣ឆ្នាំ មុខរបរលក់ដូ នៅភូមិចំការថ្លែងឃុំព្រៃពួច ស្រុកអង្គស្នួខេត្តកណ្តាល(អ្នកលេង) ទី០៣ឈ្មោះតៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិចំបក់ទន្សាយឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ត កណ្តាលជាអ្នកឈរមើលផងលេងផង ទី០៤ឈ្មោះទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មាការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាលជាអ្នកលេង ទី០៥ឈ្មោះឌឹម ខេមម៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតខ្មែរ មុខរបរកម្មការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកលេង ទី០៦ឈ្មោះមឿង ធីតា ភេទស្រី អាយុ២៥ ជនជាតិកម្មកររោងចក្រ នៅភូមិចំបក់ទន្សាយ ឃំុព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង)ទី០៧ឈ្មោះ ភុន ផាវី ភេទស្រី អាយុ៣៤ឆ្នាំ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល ជាអ្នកលេង ។

វត្ថុតាងចាប់យក៖បៀរ ១០សន្លឹក កំរាលភួយចំនួន១និងកន្ទេលក្រហមចំនួន១។

នៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលថានៅទីតាំងខាងលើមានលេងល្បែងសុីសងខុសច្បាប់ហើយបានចុះទៅដល់ជនសង្ស័យកំពុងតែលេងបៀសុីគូរថៃហើយកាន់បៀគ្រវាត់ចោលនៅសល់តែចំនួន១០សន្លឹក។តាមចម្លើយសារភាពរបស់ឈ្មោះមឿន គួនជាបានសារភាពថាខ្លួនពិតជាឲ្យគេលេងបៀសុីគូថៃនៅក្នុងផ្ទះរបស់ខ្លួន។ ចំពោះករណីកម្លាំងជំនាញស្នើសុំអប់រំ២៤ម៉ោងនៅអធិការដ្ឋាន៕ ​ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print