រឿង “ផ្ទះចុងភូមិ” បានការសរសើរខ្លាំងថ្ងៃច្រកាសចាក់បញ្ចាំង

ចែករំលែក៖

ភ្នំពេញ៖ ផលិតកម្មមហាហង្សបានបញ្ចេញស្នាដៃថ្មីចុងក្រោយរបស់ខ្លួនហើយគឺជារឿងបែបកំប្លែងនិងភ័យរន្ធត់គឺរឿង”ផ្ទះចុងភូមិ”។ ភាពយន្តនេះទទួលបានការសរសើរខ្លាំងនៅថ្ងៃសម្ពោធកាលពីរាត្រីថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៩ ។

ភ្ញៀវពិសេសដែលបានទស្សនាភាពយន្តនេះដំបូងគេបានលាន់មាត់សរសើរថាជាភាពយន្តដែលមានសាច់រឿងល្អ បច្ចេកទេសខ្ពស់ និងការសម្តែងប្រមូលផ្តុំដោយតារាល្បីៗជាច្រើន។ ភាពយន្តនេះគឺជាស្នាដៃដំបូងសម្រាប់ឆ្នាំ២០១៩ដែលផលិតកម្មមហាហង្សបានសម្រិតសម្រាំងស្នាដៃទាំងបច្ចេកទេស ទាំងសំឡេងអេហ្វិក និងប្លង់ថត សុទ្ធដឹងតែប្រណិតយកគុណភាពស្ដង់ដាកុនបរទេស ដែលពិតជាទទួលបានការគាំទ្រខ្ពស់ពីមហាជន។ នេះបើតាមការបញ្ជាក់របស់លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានថ្លែង។ លោកបញ្ជាក់ថា ធៀបនឹងស្នាដៃមុនៗ ភាពយន្តរឿង”ផ្ទះចុងភូមិ” មានការចំណាយដើមទុនអស់ច្រើនគួរសម ដោយសារតែលោកព្រលែងដៃអោយក្រុមផលិតករផលិតស្នាដៃអោយបានល្អ និង ចង់អោយរឿងទាំងមូល ក្លាយជារឿងដែលមានគុណភាពស្ដង់ដារ។ មួយរឿង លោកថាគ្រាន់តែសរុបលើការផលិត ប្រើពេលដល់មួយឆ្នាំពេញ ខណៈដែលគុណភាពរឿង ក៏លោកពេញចិត្ត ហើយជឿជាក់ច្រើនថា មានកម្រិតប្រកួតប្រជែង នឹងស្នាដៃរបស់ប្រទេសជិតខាងបាន។ លោកក៍គ្រោងនឹងយកស្នាដៃមួយនេះ ចេញទៅកាន់ទីផ្សារក្រៅស្រុកផងដែរ ទើបលោកសម្រេចផលិតស្នាដៃទាំងមូល ដោយមិនខ្វល់ពីការចំណាយកម្រិតណា។ ភាពយន្តនេះប្រកាសលក់សំបុត្រ ចាប់ពីថ្ងៃ8 ឧសភា តទៅ ដោយស្នាដៃរបស់លោកគ្រាន់តែយកទៅឆ្លងក្រសួង គឺទទួលបានការសរសើរធ្វើអោយលោកកក់ក្ដៅ ជាពិសេសគឺលើសាច់រឿង និងភាពជក់ចិត្តតាំងពីដើមរឿងរហូតដល់ចប់តែម្ដង។

លោកបានបញ្ជាក់ទៀតថា ជាការកត់សម្គាល់មួយដែរ ដែលភាពយន្តមហាហង្សទទួលបានការសរសើរខុសពីស្នាដៃមុនៗ ស្របគ្នាដែលតួសម្ដែងក៍ត្រូវផលិតកម្ម ដាក់សុទ្ធតែតួល្បីៗ ដែលកាន់តែរំលេចផ្ទៃរឿងអោយកាន់តែទាក់ភ្នែក។ យ៉ាងណាមិញនៅក្នុងពិធីកាត់ខ្សែបូរបើកសម្ពោធនោះ គេមិនឃើញវត្តមាន នាយគ្រឿន លោក ជា សុវណ្ណនរាហ៍ និង ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ ដែលជាតួអង្គសំខាន់ ចូលរួមនោះទេ ដោយសារតែតួអង្គធំៗក្នុងរឿងទាំង៣ សុទ្ធតែជាប់ការងារតាមខេត្ត៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print