មុិចសុីកូ៖ មនុស្សនៅលើយន្តហោះទាំង១៣នាក់ស្លាប់រួមទាំងក្រុមអាកាសយានិក៣នាក់ នៅក្នុងហេតុការគ្រោះថ្នាក់ធ្លាក់យន្តហោះ ធុនតូចនៅក្នុងប្រទេសម៉ិចស៊ីកូ ។
ហេតុការគ្រោះថ្នាក់កើតឡើងកាលពីថ្ងៃទី៦ខែឧសភា បណ្តាលឲ្យមានអ្នកស្លាប់ នៅពេល ដំបូងស្លាប់១១នាក់និង២នាក់រងរបួសធ្ងន់។ ក្រោយមកអ្នករបួសក៏បានស្លាប់ ផងដែរ ។
មន្ត្រីរដ្ឋាភិបាលក្នុងរដ្ឋ Coahuila ភាគខាងជើងម៉ិចស៊ីកូ បានប្រកាសឲ្យដឹងថា យន្តហោះធុនតូច មួយគ្រឿងហោះហើរ ពីទីក្រុង Las Vegas អាមេរិក ទៅកាន់ ទីក្រុង Monterrey ស្ថិតនៅក្នុងរដ្ឋ Nuevo Leon ប្រទេសម៉ិចស៊ីកូ ។
លោក Miguel Riquelme អភិបាលរដ្ឋ Coahuila បានបញ្ជាក់ថា យន្តហោះឯកជន របស់ក្រុមហ៊ុន Bombardier Challenger601 បានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ McCarran de Las Vegas នៅវេលាម៉ោង២២ យប់ថ្ងៃទី៦ខែឧសភា។ យន្តហោះខាងលើបានបាត់ទំនាក់ទំនងពីប្រព័ន្ធរ៉ាដា ពេលហោះហើរឆ្លងកាត់ តំបន់ Sierra Mojada រដ្ឋ Coahuila ។
ប្រភពព័ត៌មានក្នុងតំបន់បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ ១១នាក់ និងក្រុមអាកាសយានិក៣នាក់។ ក្រុមជួយសង្គ្រោះ និងសន្តិសុខ បានទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយសង្គ្រោះនិងបើកការស្រាវជ្រាវពីមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់ ៕
ដោយ៖ មែវ សាធី