កម្លាំងចម្រុះ សហការចុះត្រួតពិនិត្យដីព្រៃលិចទឹក នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្រ្ដីជំនាញខណ្ឌ ផ្នែកសង្កាត់រដ្ឋបាលជលផល សហការកម្លាំងចំរុះរួមមាន មន្រ្ដីបរិស្ថាន កងកម្លាំងប្រដាប់អាវុធយោធា កម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរ ក្រុមប្រឹក្សាឃុំអន្សាចំបក់ មេភូមិ និងមន្រ្ដីសហគមន៍នេសាទផងនោះ ដែលដឹកនាំដោយលោក អភិបាលរងនៃគណៈភិបាលស្រុកក្រគរ ចុះត្រួតពិនិត្យដីព្រៃលិចទឹក ករណីរុករានឈូកឆាយ និងលួចដុតបំផ្លាញយកមកធ្វើជាកម្មសិទ្ធ ។

ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃអង្អារ៍ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចព្រៃរនាមក្រោមមាត់បឹងទន្លេសាប ចាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបង្ហើបថា លទ្ធផល៖ កម្លាំងត្រួតពិនិត្យ និងស្រាវជ្រាវជាក់ស្ដែងឃើញចំនួន ៤កន្លែង ស្មើនឹងផ្ទៃដីសរុបប្រមាណចំនួន ១០ហិតា ដីព្រៃលិចទឹករងនូវការរុករានទន្រ្ទាន និងភ្លើងឆេះ ដើម្បីយកមកធ្វើជាកម្មសិទ្ធបុគ្គល ។

ប្រភពដដែលខាងលើបន្តទៀតថា ក្នុងនោះក្រុមការងារបានណែនាំដល់មេភូមិ និងមន្រ្ដីសហគមន៍នេសាទ ឲ្យបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការស្រាវជ្រាវ និងតាមដាន រកមុខសញ្ញាក្នុងការរុករានទន្រ្ទានឈូកឆាយ និងដុតបំផ្លាញ ដើម្បីយកមកធ្វើជាកម្មសិទ្ធរបស់បុគ្គល ងាយស្រួលក្នុងការកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងខេត្ត ស្ដីពីច្បាប់រដ្ឋបាលជលផល ហើយថ្ងៃនេះ៖ ក្រុមការងារនឹងបន្តចុះស្រាវជ្រាវរហូតដល់ព្រំប្រទល់ស្រុកកណ្ដៀងទៀត ៕ ដោយ ៖ បុឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print