ប៉ោយ៉បែត ៖ បន្ទាប់ពីមានការផ្លាស់ប្ដូរមុខតំណែងអភិបាលក្រុងប៉ោយប៉ែតថ្មីៗកន្លងមកនេះរង្វង់មូលច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតដែលជាស្នាដៃរបស់អភិបាលក្រុងចាស់គីលោកសាន ស៊ានហូនោះតែពេលនេះត្រូវផ្អាក់ការសាងសង់អស់រយៈពេលជិត២ខែកន្លងមកហើយដោយមានការហំព័ទ្ធរបងសង្កីទៀតផង។ប្រភពថារង្វង់មូលដែលជាស្នាដៃអភិបាលក្រុងចាស់លោកសានស៊ានហូនេះកាលពីលោកនៅកាន់តំណែងលោកនិងសន្យាថាធ្វើឲ្យរង្វង់មូលមួយនេះឲ្យក្លាយជារង្វង់មូលឋានសួគ៏ប្រវត្តិសាស្ត្រនិងរៀបចំសោភណ្ឌ័ភាពល្អត្រកាលមានកំពស់បីថ្នាក់រំលេចដោយប្រាសាទកំពូលបី ។
ក្នុងចំណាយនៃការសាងសង់រងរង្វង់មូលដែលមានរួបប្រាសាទកំពូលបីពីលើនោះអស់ទឹកប្រាក់ប្រហែល១លាន ដុល្លារនេះតាមការបញ្ជាក់ពីលោកអភិបាលក្រុងប៉ោយប៉ែតសាន ស៊ានហូនាពេលថ្មីៗនេះ។លោកបន្ថែមថានៅអំឡុងខែ៣ឆ្នាំ២០១៩នេះនិងចាប់ផ្ដើមស្ទូចប្រាសាទកំពូល៣ដាក់លើឃឿនរង្វង់មូលដើម្បីឧ្យជាងធ្វើបណ្ដើរៗ ប៉ុន្តែនៅប៉ែកខាងជើងវាតូចមែនតែជាងកំពុងតែបន្តចាក់សរសឡើងឧ្យទាន់ប៉ែកខាងត្បូងនិងចាក់ប្លង់សេ។ រង្វង់មូលដែលមានរួបប្រសាទក្រោយពីកសាងរួចមានកម្ពស់៣ជាន់ នៅប៉ែកខាងក្នុងធំទូលាយមានទំហំអង្កត់ផ្ចិត៤១ម៉ែត ទុកទីតាំងនោះលក់វត្ថុអនុសាវរីយ៏ជូនភ្ញៀវទេសចរណ៏។ក្រោយពីការសាងសង់រួចនៅចំណុចចិញ្ចើមផ្លូវសងខាងត្រូងកសាងផ្លូវសំរាប់ប្រជាពលរដ្ឋធ្វើដំណើរព្រោះច្រកនេះជាច្រកទ្វារព្រំដែនអន្តជាតិដ៏សំខាន់គីជាច្រកទ្វារឋានសួគ៏ប៉ោយប៉ែតរបស់យើងដោយរំលេចចេញនៅចុងឆ្នាំ២០១៩ខាងមុខ។
លោកបញ្ជាក់បន្ថែមថា កាចំណាយថវិការច្រើនសន្ធឹកសន្ធាប់នេះដោយសារតែនៅកំផែងប្រសាទកំពូល៣រង្វង់នៃជញជាំងនិងមានការបិទឈ្មោះចំនួនខេត្ត២៥រាជធានី ខេត្តក្រុងលំអរដោយរួបប្រាសាទអង្គរធំ/អង្គរតូច/ប្រសាទបន្ទាយស្រី/ប្រសាទព្រះវិហា/និងប្រសាទផ្សេងៗគឺយកថ្មភួកមកពីខេត្តព្រះវិហារហើយលើថ្មភួកនោះនិងជួលជាងមកឆ្លាក់ធ្វើជាប្រាងប្រសាទខាងលើនិងទុក្ខជាប្រវត្តនៃប្រាសាទទាំងអស់ ដើម្បីទុកជាទីសករៈជាតិរបស់យើង ។ប៉ុន្តែអ្វីដែលរំពឹងទុករបស់ពលរដ្ឋនិងអាជីវករជាម្ចាស់ជំនួយនោះត្រូវបានផ្អាកកាសាងសង់ចាប់ពីចូលឆ្នាំរហូតមកពេលនេះ។
ប្រភពបង្ហើបថារង្វង់មូលជាស្នាដៃអភិបាលក្រុងចាស់នោះគីធំពេកចង្អៀតខុសបច្ចេកទេស គ្រោងនិងវាយកំទេចចោលព្រោះថាលោកអភិបាលសាងសង់រង្វង់មូលនេះមិនបានជម្រាបដល់ថ្នាក់លើប៉ុន្តែមត្តិមួយចំនួនទៀតបង្ហើបថារង្វង់មូលនេះសំល្មមទៅនិងច្រកទ្វារអន្តជាតិព្រោះថានៅពេលខាងមុខរថយន្តដឹកទំនិញធុនធំនិងមកផ្លាស់ប្ដូរមុខទំនិញនៅច្រកទ្វារអន្តជាតិស្ទឹងបត់ មត្តិខាងលើនោះធ្វើឧ្យពលរដ្ឋមានការសោកស្ដាយនិងចង់ឧ្យលោកអភិបាលថ្មីបន្តសាងសង់ដើម្បីសំរេចគោលដៅលេចជារួបរាងរង្វង់មូល ព្រោះថាបើវាយកំទេចចោលនិងមានកាសោកស្ដាយព្រោះការចំណាយថវិការជារបស់សប្បុរសជនម្យ៉ាងទៀតសួថារតើប្រសាទកំពូលបីដែលកាត់ផ្ដាច់ពីគល់ស្ពានមិត្តភាពកម្ពុជថៃយកទៅដាក់ទីណាវិញ។
(……មានវីដេអូរបទសម្ភាសពលរដ្ឋ……..)
ជុំវិញករណីនេះលោកអភិបាលកាន់តំណែងថ្មីគាត ហ៊ុលអ្នកសារព័ត៏មានយើងពុំទាន់មានការបកស្រាយបាននោះទេ ពេលទូរសព្ទចូលលោកបញ្ជាក់ថាលោកជាប់រវល់៕ ដោយ ៖ វណ្ណា
...