រថយន្តហាយប្រីត បេីកបុករថយន្តយីឌុបពីក្រោយ ខូចខាតខ្លួនឯង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តលឿនមិនប្រយ័ត្នជ្រុលបុករថយន្តយីឌុបពីក្រោយពេញទំហឹង​បណ្តាលអោយរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៨ខែឧសភា​ឆ្នាំ២០១៩​ នៅចំណុចខាងត្បូងស្តុបបូកគោ​ តាមបណ្តោយផ្លូវព្រះមុនីវង់​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​។
តាមសាក្សីនៅកន្លែងកេីតហេតុបានអោយដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តយីឌុបមួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង់​ ក្នុងទិសដៅពីជេីងទៅត្បូងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកកាមរីហាយប្រីត​ ពណ៍ត្រីឆ្លូវ​ ពាក់ស្លាកលេខភ្នំពេញ​ 2U 2727 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកគូទរថយន្តយីឌុបពេញទំហឹងបណ្តាលអោយរងការខូចខាតខ្លួនឯងចំណែករថយន្តយីឌុបមិនខូចខាតក៏បន្តដំណេីរទៅមុខបាត់។
ក្រោយពេលកេីតហេតុដោយសារតែមិនមានខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋនិងអ្នកដទៃក៏សមត្ថកិច្ចប្រគល់រថយន្តអោយម្ចាស់ស្ទូចយកទៅជួសជុលខ្លួនឯង៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print