ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នាប្រមា ណ៥នាក់ បានធ្វើសកម្មភាពផ្លោះរបងចូលគាស់ ទូកុងតឺន័រលួចកង់ឡាន និងសម្ភារៈផ្សេងៗ ត្រូវម្ចាស់ឃើញទាន់រត់ចែកជើងគ្ នាបន្សល់ទុកម៉ូតូ២គ្រឿងឲ្យសមត្ ថកិច្ច កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចឃ្លាំងលក់គ្រឿងបន្លះ រថយន្តមួយកន្លែង ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បើតាមសម្ដីបុរសម្នាក់អះអាងថាខ្ លួនជាម្ចាស់ឃ្លាំងខាងលើ បានប្រាប់ឲ្យដឹងថា មុនយប់ថ្ងៃកើតហេតុ១ថ្ងៃ គឺគាត់បានបាត់បង់កង់រថយន្តប្រភេ ទធំៗអស់ចំនួន១០គ្រាប់ (មិនបានបញ្ចាក់តម្លៃ) ។ រួចនៅយប់កើតហេតុ គាត់ក៏រង់ចាំឃ្លោមមើល រហូតមានជនសង្ស័យប្រមាណ៥នាក់បា នផ្លោះរបងលួចគាស់ទូកុងតឺន័រ បំរុងលួចយកកង់រថយន្ត និងសម្ភារៈផ្សេងៗដែលមានតម្លៃក្ នុងនោះ ទើបរូបគាត់រាយការណ៍ប្រាប់សមត្ ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ តែធ្វើឲ្យក្រុមជនសង្ស័យទាំងនោះ ដឹងខ្លួនទាន់ នាំគ្នារត់ចែកជើងគ្នាបន្សល់ទុ កម៉ូតូចំនួន២គ្រឿងនៅក្បែឃ្លាំ ងរបស់គាត់ ដោយ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R-0824 និងមួយគ្រឿងទៀតម៉ាក MSX គ្មានស្លាកលេខ ។
ក្រោយមក កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះ មកដល់ ហើយធ្វើការស្រាវជ្រាវរុករកតាមគុ ម្ភព្រៃក្បែរទីតាំងខាងលើអស់រយៈ ពេលជិត១ម៉ោងនៅតែមិនឃើញជនសង្ស័យ ទើបសមត្ថកិច្ចដកហូតម៉ូតូចំនួ ន២គ្រឿងខាងលើ យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបា លរដ្ឋបាល ទួលសង្កែ២ រង់ចាំស្រាវជ្រាវតាមចាប់ជនសង្ស័ យទាំងនោះបន្តទៀតនៅពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ