គ្រាន់តែចាប់ដៃបុរសសិល្បការិនីអ៊ីរ៉ង់រងការផ្ដន្ទាទោស

ចែករំលែក៖

សិល្បការិនីអ៊ីរ៉ង់មួយរូបឈ្មោះAtena Farghadani អាយុ២៩ឆ្នាំ ត្រូវបានកាត់ ទោសឱ្យជាប់ពន្ធនាគារយៈពេល១២ឆ្នាំពី បទគូររូបត្លុករិះគន់មន្ដ្រីរដ្ឋាភិបាលដូចជា សត្វធាតុ ។ មួយវិញទៀតនាងរងការ ចោទប្រកាន់ថាខ្វះភាពត្រឹមត្រូវក្រោយ ពេលដែលនាងបានចាប់ដៃបុរសម្នាក់ ជាមេធាវី ។

នាង Atena Farghadani បានគូរូប ត្លុកផ្សាយតាមបណ្ដាញអ៊ីនធើណេតដោយ កាត់តមន្ដ្រីអ៊ីរ៉ង់ដាក់ក្បាលជាសត្វស្វា និងគោ។ ការផ្សព្វផ្សាយរូបត្លុកខាង លើក្រោយពេលរដ្ឋាភិបាលបានសម្រេចអនុម័តច្បាប់ការពារស្ដ្រីមានផ្ទៃពោះ ក្នុងគោលដៅបង្កើនចំនួនពលរដ្ឋអ៊ីរ៉ង់ឱ្យបានច្រើនជាងនេះ។

នាងរងការចោទប្រកាន់ពីបទប្រមាថ ដល់ថ្នាក់ដឹកនាំ ប៉ុន្ដែការដាក់ទោស នាងធ្ងន់ខ្លាំងពេកហើយ ទោសនេះគឺអាច ជាប់គុកតែ៦ទៅ៨ឆ្នាំជារឿងត្រឹមត្រូវ បំផុត ។
តាមអង្គការលើកលែងទោសអន្ដរ ជាតិបានឱ្យដឹងថានាង Atena Farghada -ni និងមេធាវីរបស់នាងគឺលោក Moha mad Moghimi រងការចោទប្រកាន់ ពីបទខ្វះភាពស្មោះត្រង់ ដោយសារតែ បានចាប់ដៃគ្នាជាមួយមេធាវី ។ ការចាប់ ដៃខាងលើក្រោយពេលមេធាវិរបស់នាងត្រូវប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែ មិថុនាហើយការចាប់ដៃនោះក្នុងពេល ដែលនាងទៅសួរសុខទុក្ខមេធាវីរបស់ នាង ៕​​​​​​​​ ម៉ែវ សាធី

46

44

...

45

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print