ចាប់បានហើយឃាតក សម្លាប់នារីវ័យក្មេងនៅក្នុងផ្ទះសំណាក់ រំចង់ ខេត្តព្រៃវែង ដោយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល

ចែករំលែក៖

ខេត្កណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីជាន់ខ្ពស់របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់ភ្នាក់ងារនគរដ្រេហ្គនថា៖ ឃាតក ដែលបានសម្លាប់នារីជាគូស្នេហ៍ នៅផ្ទះសំណាក់ឈ្មោះរំចង់នៅខេត្តព្រៃវែងនោះបានឃាត់ខ្លួនបានហើយ​នៅចំណុចឃុំសំរោងធំ​​ ស្រុកកៀនស្វាយ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលសហការជាមួយកងរាជអាវុធហត្ថខេត្តព្រៃវែង ។

ជនសង្ស័យឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នារីជនរងគ្រោះឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (មានប្ដី មុខរបរមន្ត្រីបេអឹមលើផ្ទៃប្រទេស)។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះ បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ បន្ទាប់ពីជនសង្ស័យ ប្រើល្បិចលួងហៅទៅដេក រួចយកខ្សែការបូបរឹកកសម្លាប់ ហើយជិះម៉ូតូគេចខ្លួនបាត់ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល ប្រគល់ជូនកម្លាំងអាវុធហត្ថខេត្តព្រៃវែង បន្តចាត់ការនិតិវិធី៕

...

ដោយ៖ ឆ ដា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print