ចេញពីផឹកសុី បើករថយន្តបុកបង្គោលភ្លើងបាក់មួយដើម រថយន្តត្រាំទឹកប្រឡាយទាំងយប់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតចេញពីផឹកសុីបើករថយន្តលុចសុីស330មួយគ្រឿងត្រឡប់ទៅផ្ទះវិញជ្រុលទៅបុកបង្គូលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរាបដល់រថយន្តបង្កធ្លាក់ចូលប្រឡាយទឹកស្អុយសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃ ទី១០ខែឧសភាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតនិងផ្លូវរភ្លើង ភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
តាមប្រភពពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់គ្នា៣នាក់បានចេញពីផឹកសុីនៅហាងមួយកន្លែងម្តុំស្ទឹងមានជ័យដោយបើករថយន្តមួុយគ្រឿងម៉ាកលុចសុីសRX-330ពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2AW-6780បំណងត្រឡប់ទៅផ្ទះនៅបូរីពិភពថ្មីកំបូលដោយធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីម៉ូតូមួយគ្រឿងបើកនៅខាងមុខបណ្តាលឲ្យរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្គូលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរាបដល់ដីចំណែករថយន្តធ្លាក់ចូលប្រឡាយទឹកស្អុយទៅមុខលេងរួចសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរនិងមានរងរបួស។ខណះក៍មានបុរសពីរនាក់ស្លៀកពាក់សុីវិលមានសៀតIDនិងចង្កេះបានមកចរចាជាមួយម្ចាស់រថយន្តដោយជួយហៅរថយន្តស្ទូចជួយស្ទូចយកទៅផ្ទះឲ្យដោយទាជាលុយចំនួន៣០០ដុល្លារតែម្ចាស់រថយន្តមិនព្រមធ្វើឲ្យផ្អ្លើលដល់សមត្ថកិច្ចមូលដ្ឋាននិងអ្នកសារព័ត៌មានចុះមកផ្តិយករូបភាពស្រាប់តែបុរសទាំងពីនាក់នោះបានរងរឿងសមត្ថកិច្ចនិងអ្នកសារព័ត៌មានមិនថតយករូបភាពដើម្បីពួកគេងាយស្រួលចាត់ការតាមកាគួរ។បន្ទាប់មកសមត្ថកិច្ចបានសួរនាំបុរសទាំងពីរនាក់នោះដែរតែពួកមើលសភាពមិនស្រួលបាននាំគ្នាចេញពីកន្លែងកើតបាត់ស្រមោល។
ក្តោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print