រថយន្តទំនើបម៉ាកហុីយ៉ាន់ដាយH-1បើកបុកទ្រូងផ្លូវបាក់អស់១ផ្ទាំង ឯរថយន្តខ្ទេចផ្នែកខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តទំនើបម៉ាកហុីយ៉ាន់ដាយH-1មួយគ្រឿង បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់១ផ្ទាំង ឯរថយន្តខ្ទេចផ្នែកខាងមុខជាខ្លាំង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្ទុបចំការមន តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ H-1 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ សៀមរាប 2C-0618 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់អស់១ផ្ទាំង និងធ្វើឲ្យរថយន្តបង្កដាច់កាឡែកង់មុខ និងកាងផ្នែកខាងមុខយ៉ាងដំណំផងដែរ តែមិនបណ្ដាលឲ្យតៃកុង និងអ្នកណាម្នាក់រងរបួសនោះឡើយ ។
ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានរយ៉ែរថយន្តថយក្រោយមកចញ្ចើមផ្លូវ ហើយគេចខ្លួនបាត់ ដោយមិនស្គាល់ថាជាជនជាតិបរទេស ឬជាជនជាតិខ្មែរនោះទេ ។ បន្ទាប់មកប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដើម្បីធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print