​សុខ សីឡាលីន ខកចិត្តត្បិតបទបញ្ចូលការសម្តែងល្ខោនខោលមិនបានការគាំទ្រខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ប៉ុន្មានខែមុននេះតារាចម្រៀងស្រី សុខ សីឡាលីនបាន ខិតខំសម្រិតសម្រាំងបទចម្រៀងមួយបទ គឺបទ”លង់ស្នេហ៍ហនុមាន” ដែលមានការសម្តែងរួមបញ្ចូលដោយការសម្តែងឈុតរាំល្ខោនខោលមួយចំនួន។ អ្វីដែលរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន បទចម្រៀង និងការសម្តែងមួយនេះហាក់មិនដូចការរំពឹងទុកនោះទេ។

សុខ​ ​សី​ឡា​លីន​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​សម្តែង​ដែល​មាន​ប្រជាប្រិយ​ភាព​គួរសម​នៅក្នុង​ផលិតកម្ម​ហង្ស​មាស ដែលការសម្តែង និងរៀបចំខ្លួនរបស់នាងក៏ពោរពេញដោយភាពទាក់ទាញផងដែររួមបញ្ចូលទាំងនាង​អាច​ច្រៀង​បាន​យ៉ាង​ល្អ​ទាំង​បទ​ខ្មែរ​ និង ​បទ​បរទេស​ ​។​ ​ថ្មី​ៗ​នេះ​ ​នាង​ទើប​នឹង​ចេញ​ ​MV​ ​បទ «​លង់​ស្នេហ៍​ហនុមាន​» ដែល​មាន​លក្ខណៈ​ប្លែក​ខុសពី​បទ​មុន​ៗ​ ​ដោយមាន​ការ​បញ្ចូល​ការ​សម្តែង​ល្ខោនខោល​ទៀតផង​ ​។​ ​

ក្នុង​នោះ​ក៏​មានការ​សរសើរ​ពីសំណាក់​មហាជន​នូវ​សំឡេងដ៏​​ស្រទន់​​របស់​ ​សុខ​ ​សី​ឡា​លីន​ ​ជាពិសេស​ការ​ច្នៃប្រឌិត​ក្នុង​ការ​បញ្ចូល​នៅ​ល្ខោនខោល​នៅក្នុង​ការ​សម្តែង​បទ​ចម្រៀង​មួយ​បទ​នេះ​ ។ ទន្ទឹមគ្នានេះ សុខ សីឡាលីន ក៏បានសម្តែងនូវអារម្មណ៍រំភើបដែលបទចម្រៀងរបស់នាងមានបញ្ចូលនូវសិល្បៈបុរាណដ៏ចំណាស់មួយនេះ។ ទោះជាយ៉ាងនេះក្តី ចម្រៀង​មួយ​បទ​នេះ​ហាក់​មិនសូវ​ផ្ទុះ​ខ្លាំង​ប៉ុន្មាន​ឡើយ ខណៈដែលចំនួនអ្នកចូលទស្សនាបទចម្រៀងមួយនេះមិនខ្លាំងខ្លាដូចការរំពឹងទុកនោះដែរ​ ​។​

ជំនួសការខកចិត្តតារាស្រីរូបនេះស្រាប់តែទទទួលបានឱកាសកាដូរធំមួយពីផលិតកម្មព្រោះតែនាងបានក្លាយជា ​កម្ម​ការ​នៅក្នុង​កម្មវិធី​លំដាប់​ពិភពលោក​ ​X Factor​ ​Cambodia​ ​ដែល​ជាលើកដំបូង​ដែល​ ​សុខ​ ​សី​ឡា​លីន​ ​ ពេលនេះ​ ​សុខ​ ​សី​ឡា​លីន​ ​ក៏​កាន់តែ​មាន​សម្រស់​ស្អាត​ប្លែក​មួយ​កម្រិត​ទៀត​ក្រោយពី​នាង​ដក​ដែកពត់​ធ្មេញ​ដែល​បាន​ពាក់អស់​រយៈពេល​ជាង​បី​ឆ្នាំនោះផងដែរ​ ​៕​ ​​ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print