បុរសវ័យ​៥១ឆ្នាំង ព្រមានសម្លាប់ប្រធានាធិបតីដូណាលត្រាំ

ចែករំលែក៖

ការពារសុវត្ថិភាពប្រថានាធិបតីអាមេរិក គឺជាអាទិភាព របស់ក្រុមសន្តិសុខនិងចារកិច្ចអាមេរិក ។ មិនតែប៉ុណ្ណោះ​អាមេរិក បានចាត់វិធានការ​តានតឹងបំផុត ចំពោះបុគ្គល់រូបណាដែលបានគំរាមធ្វើឃាតប្រធានា ធិបតីអាមេរិក ។ ការជេប្រម៉ាតប្រធានាធិបតីអាមេរិកគឺជារឿងធម្មតា ប៉ុន្តែ ការគំរាមសម្លាប់ គឺជាទោសយ៉ាងធ្ងន់ បំផុត ។

ពេលថ្មីនេះ រដ្ឋអាជ្ញាអាមេរិក បានប្រកាសថា បុរសម្នាក់ប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេល១៤០ ឆ្នាំ ពីបទគំរាមកំហែងសម្លាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងបទល្មើសជាច្រើនផ្សេងទៀត ដូចជា ផ្ញើសារអេឡិចត្រូនិក គំរាមបំផ្ទុះគ្រាប់បែក ព្រមទាំងផ្ញើស្រោមសំបុត្រ មានផ្ទុកម្សៅពណ៌ស ជាដើម ។ 

សារព័ត៌មានអាមេរិក បានផ្សាយ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នេះថា បុរសដែលរងនូវការចោទប្រកាន់នោះ ឈ្មោះ Gary Gravelle អាយុ៥១ឆ្នាំ ត្រូវតុលាការរកឃើញថា បានប្រព្រឹត្តបទល្មើសចំនួន១៦ករណី ក្នុងនោះមានតាំងពីការគំរាមកំហែងលោកប្រធានាធិបតី កាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយផ្ញើស្រោមសំបុត្រ មានផ្ទុកម្សៅពណ៌ស ព្រមទាំងលិខិតសរសេរដោយដៃ គំរាមថា  «អ្នកឯងស្លាប់» ថែមទៀតផង ។

ប្រភពព័ត៌មានដដែល បានបន្តថា ជនសង័្សយម្នាក់នេះក៏ធ្លាប់ផ្ញើស្រោមសំបុត្រស្រដៀងគ្នានឹងស្រោមសំបុត្រឲ្យលោកប្រធានាធិបតីនោះ ទៅកាន់ទីសាលប្រជុំ ផ្ញើទៅកាន់ព្រះវិហារ ជាពិសេស ផ្ញើទៅកាន់ការិយា ល័យសមាគមជាតិសម្រាប់ការអភិវឌ្ឍមនុស្ស (NAACP)តែម្តង។

មន្ត្រីជំនាញរបស់អាមេរិក បានបញ្ជាក់ថា ម្សៅពណ៌ស ដែលបុរសខាងលើនេះ ដាក់ក្នុងស្រោមសំបុត្រ ផ្ញើទៅកាន់គោលដៅទាំងអម្បាលម៉ាននោះ ជាប្រភេទម្សៅ Biotoxin ហើយម្សៅនេះមិនគំរាមកំហែងដល់អាយុជីវិតបានទេ។

ជនខាងលើនេះ ក៏ធ្លាប់ផ្ញើសារអេឡិចត្រូនិក និងទូរស័ព្ទគំរាម វាយប្រហារបំផ្ទុះគ្រាប់បែក នៅទីក្រុង វឺម៉ុង (Vermont), វ៉ាស៊ីនតោន (Washington) និងទីតាំងផ្សេងៗទៀតស្ថិតនៅក្នុងរដ្ឋ Connecticut មានដូចជា ទីតាំងអគាររបស់រដ្ឋាភិបាល និងអគារមណ្ឌលសុខភាពផ្លូវចិត្តជាដើម ។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា បើសិនត្រូវបានតុលាការផ្តន្ទាទោសទាំង១៦ករណីនេះ  ជន សង័្សយឈ្មោះ Gary Gravelle អាចនឹងត្រូវជាប់គុក យ៉ាងតិច១៤០ឆ្នាំ ។

សូមជម្រាបថា ជនសង័្សយឈ្មោះ  Gary Gravelle  កាលពីអំឡុងឆ្នាំ២០១៣ ត្រូវបានតុលាការផ្តន្ទាទោសម្តងរួមមកហើយ ក្រោមការចោទប្រកាន់ ពីបទ «ផ្ញើសារគំរាមកំហែង»។ ប៉ុន្ដែក្រោយមកតុលាការអាមេរិកបាន តុលដោះលែងមកវិញ ដោយដាក់ក្រោមការឃ្លាំមើល ពីក្រុមប៉ូលិសសហព័ន្ធ រហូតដល់ពេលត្រូវចាប់ខ្លួន កាល ពីឆ្នាំ២០១៨ ក្រោមការចោទប្រកាន់សាជាថ្មី៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print