ក្មេងស្រីម្នាក់ទៅងូតទឹកលេងក្នុងទន្លេរត្រូវទឹកហូរគួច បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាលៈ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ត្រូវទឹកទន្លេរហូរគួច បណ្ដាលឲ្យលង់ស្លាប់យ៉ាងអណោចអធ័ម ខណៈដែលក្មេងស្រីរងគ្រោះ បានទៅងូតទឹកលេងក្នុងទន្លេរកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះស្លាប់ឈ្មោះ ង៉ែត ឡៃហេង ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ.សិស្ស មានទីលំនៅភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបាននាំគ្នាទៅងូតទឹកលេងនៅឯទន្លេជាមួយក្មេងៗប្រុសស្រី៧នាក់ លុះពេលកំពុងងូតក្មេងស្រីរងគ្រោះបានឃើញបងស្រីជីដូនមួយរបស់ខ្លួនឈ្មោះ តេង សុខណាត លង់ទឹក ឃើញដូច្នោះក៏ទៅជួយ ស្រាប់តែលង់ខ្លួនឯងវិញ ភ្លាមនោះម្ដាយក្មេងស្រីរងគ្រោះមកទាន់ ឃើញដូច្នោះក៏ស្ទុះទៅជួយ តែដោយសារតែទឹកហូរខ្លាំងពេកម្ដាយក្មេងស្រីរងគ្រោះជួយពុំទាន់  បណ្ដាលឲ្យក្មេងស្រីរងគ្រោះលង់ស្លាប់ទៅ ក៏បង្កការផ្អើលឆោឡោរ និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកអំបិលមកធ្វើការពិនិត្យ ។

ក្រោយពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏ធ្វើការរាយការណ៍បន្តដល់នគរ​បាលផ្នែកកោសល្យវិច្ច័យស្រុក ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ,លោកមេភូមិ និងគ្រូពេទ្យមណ្ឌលសុខភាពឃុំ ធ្វើការពិនិត្យសាកសពរួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ ក្រោយពីពិនិត្យរួច សាកសពក្មេងស្រីរងគ្រោះត្រូវបានមសត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print