ខេត្តមណ្ឌលគិរី៖ ជនសង្សយ័ដែលជាខ្មាន់កាំភ្លើងបានធ្វើសកម្មភពលួចបាញ់ប្រហាពីក្រោមផ្ទះទៅលើជនរងគ្រោះជនជាតិព្នងម្នាក់ចំនួនពីគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗកាលពីវេលាម៉ោង៨.១៥នាទីយប់ថ្ងៃទី១៤មេសា២០១៩(ថ្ងៃចូលឆ្នាំថ្មី)នៅភូមិឃ្មូមរយ៉ង់ឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរីនោះត្រូវបានកម្លាំងនគរបាលស្រុកកែវសីមា,ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោឡោសុខាស្នងការនគរបាលខេត្តមណ្ឌលគិរីធ្វើការឃាត់ខ្លួនបាហើយ។
សំណុំរឿងឃាតកម្មលើជនជាតិព្នងម្នាក់ដែលខ្មាន់កាំភ្លើងបាញ់ប្រហារពីក្រោមផ្ទះបណ្តាលឱ្យស្លាប់នោះត្រូវសមត្ថកិច្ចធ្វើការស៊ើបអង្កេតបំបែកសំណុំរឿងរយៈពេលជិតមួយខែនៅភូមិដាច់ស្រយាលមួយនៅថ្ងៃអាទិត្យ ៩ កើត ខែពិសាខ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃ ទី១២ខែឧសភាឆ្នាំ២០១៩នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះ ណន ម៉ៅ ភេទប្រុស អាយុ៤២ឆ្នាំជនជាតិព្នងទីលំនៅ កន្លែងកើតហេតុ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះឈ្មោះព្យុចផុសពិតប្រាកដមែន។
ជនសង្ស័យថាមូលហេតុដែលឈានដល់សម្លាប់ជនរងគ្រោះនោះគឺដោយសារតែខ្លួនមានគំនុំបីឆ្នាំមកហើយជាមួយគ្រួសាររងគ្រោះ។
ជនសង្ស័យថាដោយសារតែបញ្ហាទំនាស់ដីធ្លីនិងចោទប្រកាន់ជនរងគ្រោះចេះអំពើអាបធ្មប់ធ្វើបាបខ្លួនទើបឈានដល់ការបាញ់ប្រហាបែបនេះ។
ហើយសមត្ថកិច្ចបានឱ្យជនសង្ស័យទៅធ្វើត្រាប់ឡើងវិញនោះក៏បានបកស្រាយលម្អិតអំពីគម្រោងផែនការ រៀបចំយ៉ាងល្អ ប្រាប់ដល់សមត្ថកិច្ចផងដែរ។
ឈ្មោះព្យុច ផុសភេទប្រុសជនជាតិព្នង អាយុ៣៩ឆ្នាំមានប្រពន្ធនិងកូនៗចំនួន៧នាក់រស់នៅភូមិឃ្មូមរយ៉ង់ ឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរីត្រូវជនសង្ស័យបាញប្រហារ ពីខាងក្រោមផ្ទះ ចំនួន២គ្រាប់ធ្លាយពោះបណ្តាលឱ្យដាច់ខ្យល់ស្លាប់ភ្លាមៗ នៅលើផ្ទះរបស់ខ្លួននោះតែម្តង។
ប្រភពថាមុនពេលមកើតហេតុជនរងគ្រោះបានឡើងទៅលើផ្ទះនឹងដេកផ្កាប់មុខមើលទូរស័ព្ទជាមួយកូនស្រាប់តែមានខ្មាន់កាំភ្លើងលបចូលមកក្រោមផ្ទះរួចបាញ់ប្រហារចំនួន២គ្រាប់ធ្លាយផ្នែកពោះទៅខ្នងនិងធ្លាយដំបូលផ្ទះសង្ក័សីស្លាប់ភ្លាមៗតែម្ដង។
ឯជនសង្ស័យក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបានមកហើយនោះក៏ត្រូវបានកសាងសំនុំរឿងបញូនទៅសាលាដំបូងដើម្បីចាត់ការតានិតិវិធីច្បាប់ផងដែរ៕ ដោយ ជីវន្ត័