វិភាគ ៖ មន្ត្រីជាន់ខ្ពស់អាមេរិក​ច្រើនរូប ព្រមានពីក្រោះថ្នាក់ដោយសង្គ្រាមពាណិជ្ជកម្មជាមួយចិន

ចែករំលែក៖

មន្ត្រីអាមេរិកជាច្រើនរូប ក្នុងនោះមានទាំងទីប្រឹក្សាសេដ្ឋកិច្ច បានលើកឡើងពីហានិភ័យ​នៃការដំឡើងពន្ធទៅលើទំនិញនាំចូលពីចិន​។ សកម្មភាពខាងលើ នឹងធ្វើឲ្យពលរដ្ឋប្រទេសទាំងពីរជាអ្នករងផលប៉ះពាល់ពិសេសគឺពលរដ្ឋ​អាមេរិក ។

ក្រោយការដំឡើងពន្ធ លើទំនិញចិនចូលជាធូរមាន ។ ទីប្រឹក្សាសេដ្ឋកិច្ចអាមេរិក បានលើកឡើងថា ការដំឡើង​ពន្ធលើទំនិញនាំចូលពីចិន​​ ជួយឲ្យរដ្ឋទទួលបានផលចំណេញ ប៉ុន្តែពលរដ្ឋ​អាមេរិក​ជាអ្នករង្គ្រោះទៅវិញ​ ។ពលរដ្ឋអាមេរិក នឹងខាតបង់ជាច្រើន ក៏ដូចជាការចំណាយកើនឡើងខ្ពស់ ។ ការប្រកាសខាងលើផ្ទុយពីការប្រកាសរបស់ប្រធានាធិបតីដូណាលត្រាំ ថា​ ការដំឡើងពន្ធលើទំនិញចិន នឹងជួយអាមេរិកទទួលបានផលប្រយោជន៍ជាច្រើន​។

ទីប្រឹក្សាសេដ្ឋកិច្ចអាមេរិក លោក​ Larry Kudlow ​បានបញ្ជាក់ថា​​ នៅទីបំផុតអ្នកប្រើប្រាស់ នៅអាមេរិក ត្រូវទទួល នៅអម្រែកសេដ្ឋកិច្ច  ដោយសារតែវិវាទ ពាណិជ្ជកម្មអាមេរិកនិងចិន ។ ការដំឡើងពន្ធ គឺមិនខុសអ្វីពីការដំឡើង​ពន្ធលើពលរដ្ឋអាមេរិកនោះឡើយ ។ពលរដ្ឋអាមេរិក ត្រូវចំណាយខ្ពស់ជាងពេលមុន។

លោក Larry Kudlow បានបន្តទៀតថា «ការពិត មិនម៉ែនប្រទេសចិន ជាអ្នក រង្គ្រោះនោះឡើយ គឺអ្នកដែលទិញទំនិញពីចិន និងបណ្តាក្រុមហ៊ុនអាមេរិក ពលរដ្ឋអាមេរិក ត្រូវរងការខាតបង់​ដោយសារតែ​ការដំឡើងពន្ធ។

កាលពីថ្ងៃទី​១០ខែឧសភា អាមេរិក បានសម្រេចដំឡើងពន្ធ លើទំនិញនាំចូលពីចិន មានតម្លៃជាង​២០០ពានលានដុល្លារ  ទន្ទឹមនឹងនោះ អាមេរិក ក៏បាន ព្រមានដំឡើងពន្ធបន្តលើទំនិញនាំចូលទាំងអស់ ដែលមានទឹកប្រាក់សរុប ៥០០ពាន់លានដុល្លារ ។

ពាក់ព័ន្ធនិងកិច្ចពិភាក្សា  នាពេលកន្លងមក នៅអាមេរិកដោយបញ្ចប់ទៅ មិនមានលទ្ធផល ឬកិច្ចព្រមព្រៀងណាមួយនោះឡើយ។ ​ក្នុង​រយៈពេល ៥ខែ​ចុងក្រោយ​នេះ ក្រុម​អ្នក​ចរចា​ចិន និង​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​មក​រវាង​ក្រុង​វ៉ាស៊ីតោន និង​ក្រុង​ប៉េកាំង​ដើម្បី​ជួប​ចរចា​គ្នា ហើយ​ការ​ចរចា​រយៈពេល ២ថ្ងៃ​ចុង​ក្រោយ​ជា​ការ​ចរចា​លើកទី១១។ ទោះ​ជា​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​សម្រេច​ដំឡើង​ពន្ធ​ពី ១០ ទៅ ២៥% លើ​ទឹកប្រាក់ ២០០ពាន់លានដុល្លារ​នៃ​ការ​នាំ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ចាប់​ពី​ថ្ងៃ​សុក្រ ទី១០ ឧសភា​ក៏​ដោយ ក៏​ចិន​នៅ​តែ​បន្ត​ប្រកាន់​ជំហរ​របស់​ខ្លួន​ដដែល។

ឧបនាយករដ្ឋមន្រ្តី​ចិនលោក​លីវ ហឺ( Liu He ) និង​ជា​អ្នក​ដឹកនាំ​ក្រុម​អ្នកចរចា​ចិន​បាន​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។ តែ​មុន​នឹង​ឡើង​យន្តហោះ​ចេញ​ពី​ក្រុង​វ៉ាស៊ីតោន​ទៅ​ក្រុង​ប៉េកាំង លោក​លីវ ហឺ​បាន​ជួប​ក្រុម​អ្នកកាសែត​ចិន រួច​បាន​ថ្លែង​ជាមួយ​នឹង​សម្លេង​ធ្ងន់​ថា ភាគី​ទាំង​ពីរ​ចិន និង​អាមេរិក​បាន​ព្រមព្រៀង​ជួប​គ្នា​នា​ពេល​ខាង​មុខ​ក្នុង​ទីក្រុងប៉េកាំង។ តែ​លោក​លីវ ហឺ​មិន​ភ្លេច​បញ្ជាក់​ទេ​ថា ចិន​នឹង​បន្ត​ប្រកាន់​លើ​គោលការណ៍​របស់​ខ្លួន​ដោយ​គ្មាន​ផ្លាស់ប្តូរ និង​ថា ចិន​មិន​ភ័យ​ខ្លាច​ទេ។

ឧបនាយករដ្ឋមន្ត្រី​លោក​លីវ ហឺ បានបញ្ជាក់ទៀតថា « ការ​ចរចា​មិន​ត្រូវ​បាន​បញ្ឈប់​ត្រឹម​នេះ​ទេ។ ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ពី​ជំហរ​រៀងៗ​ខ្លួន​លើ​ប្រធានរឿង​ទាំង​អស់។ យើង​បាន​ជជែក​គ្នា​ពី​ខ្លឹមសារ​ដែល​នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​គ្នា​នា​ពេល​ខាង​មុខ ហើយ​យើង​នៅ​តែ​មាន​សុទិដ្ឋិនិយម។ ប្រទេស​នីមួយៗ​មាន​គោលការណ៍​របស់​ខ្លួន ហើយ​ចិន​ក៏​មាន​គោលការណ៍​ដាច់​ដោយឡែក និង​មិន​បោះបង់​ចោល​គោលការណ៍​របស់​ខ្លួន​ទេ។

ប្រសិន​បើ​អាមេរិក​ប្រើ​គំនាប​របាំង​គយ​ដាក់​លើ​យើង ក្នុង​នាម​ជា​ប្រទេស​យើង​ពិត​ជា​មិន​អាច​ឈរ​ឱបដៃ​នៅ​ស្ងៀម​បាន​ឡើយ។ យើង​ប្រឆាំង​ដាច់​ខាត​នឹង​ការ​ប្រើ​នយោបាយ​ដំឡើង​ពន្ធ។ វា​មិន​ល្អ​សម្រាប់​ចិន វា​មិន​ល្អ​សម្រាប់​អាមេរិក វា​មិន​ល្អ​សម្រាប់​ពិភពលោក ហើយ​វា​នឹង​មិន​ធ្វើ​ឲ្យ​ចម្រើន​នៅ​ក្នុង​ការ​ដោះស្រាយ​លើ​ភាព​ខ្វែង​គំនិត​គ្នា​រវាង​ចិន និង​អាមេរិក​បាន​ទេ។

អ្វី​ដែល​យើង​ចង់​បាន គឺ​ចង់​ឲ្យ​ភាគី​អាមេរិក​មាន​ភាព​អត់ធ្មត់​ឲ្យ​បាន​ច្រើន​ជាង​នេះ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា។ យើង​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ស្មើភាព​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។ គឺ​ជា​កិច្ចព្រៀង​មួយ​ដ៏​ថ្លៃថ្នូរ​រវាង​រដ្ឋ​ទាំង​ពីរ​ដែល​គិត​ពី​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​ទៅ​ថ្ងៃ​អនាគត។ ដើម្បី​អាច​ឈាន​ដល់​ចំណុច​នេះ​បាន យើង​ត្រូវ​បោះ​មួយ​ជំហាន​ម្តងៗ និង​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​ផ្អែក​លើ​ហេតុផល​ត្រឹមត្រូវ។ តែ​ប្រទេស​ចិន​មិន​ភ័យ​ខ្លាច រដ្ឋ​ចិន​មិន​ភ័យ​ខ្លាច​ទេ »។

នៅពេលនេះដែរ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំនិងលោកស៊ី ជីនពីងប្រធានាធិបតីចិន អាចនឹងជួបពិភាក្សាគ្នា ពាក់ព័ន្ធនឹងភាពជាប់គាំង នៃការចរចាបញ្ហាពាណិជ្ជកម្ម នៅខែក្រោយនេះនៅប្រទេសជប៉ុន។

ប្រធានាធិបតីនៃប្រទេស ដែលមានសេដ្ឋកិច្ចកំពូលលើលោកទាំងពីរ និងមេដឹកនាំប្រទេសដទៃមួយចំនួនទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំG20 ដែលរៀបចំធ្វើនៅក្នុងទីក្រុង Osaka ប្រទេសជប៉ុនរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់២៩ខែមិថុនាឆ្នាំ២០១៩។ លោកស៊ីនិងលោកត្រាំ អាចនឹងឆ្លៀតយកឱកាសនេះ ជួបនិយាយពីភាពមិនទាន់ត្រូវរូវគ្នា លើបញ្ហាពាណិជ្ជកម្ម។

ការបង្ហើបពីគម្រោងជួបគ្នា រវាងលោកត្រាំនិងលោកស៊ី ធ្វើឡើងក្រោយពីតំណាងចរចាភាគីទាំងពីរ បានបើកការចរចាអស់ជាច្រើនខែមកហើយ អំពី បញ្ហាពាណិជ្ជកម្ម តែនៅមិនទាន់អាចរកឃើញកិច្ចព្រមព្រៀងរួមមួយនៅឡើយ។ ការចរចាចុងក្រោយរយៈពេលពីរថ្ងៃ ទើបបានបិទបញ្ចប់កាលពីថ្ងៃសុក្រនៅអាមេរិក ហើយភាគីទាំងពីរគ្រោងជួបចរចាគ្នាជាថ្មីនៅក្នុងប្រទេសចិនវិញម្តង តែមិនទាន់កំណត់ពេលវេលាដើម្បីពិភាក្សានៅឡើយទេ៕ 

...

Containers are seen at a port in Lianyungang in China’s eastern Jiangsu province on July 13, 2018. – China’s surplus with the United States hit a record last month, data showed on July 13, adding to brewing tensions between the economic superpowers as they stand on the brink of an all-out trade war that Beijing warned would have a “negative impact” globally. (Photo by STR / AFP) / China OUT (Photo credit should read STR/AFP/Getty Images)

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print