ការបោះឆ្នោតពាក់កណ្តាលអាណាត្តិគឺជារឿង គឺជារឿងសំខាន់ ជាការស្ទងមតិ ពីការគាំទ្រទៅលើគណបក្សកាន់អំណាច ដឹកនាំដោយប្រធានាធិបតីឌូទើទេ ។ នៅថ្ងៃទី១៣ខែឧសភា ពលរដ្ឋហ្វីលីពីន៦១លាននាក់ ទៅបោះបឆ្នោតពាក់កណ្តាលអាណាត្តិបំពេញបន្ថែមនៅក្នុងរដ្ឋសភា។
ពលរដ្ឋ នឹងត្រូវបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រចំនួន១២ រូបក្នុងចំណោម២៤ អាសនក្នុងព្រឹកសភានិង អាសនៈ ២២៩ នៅក្នុងរដ្ឋសភា ក៏ដូចជា តំណែង មេឃុំ សង្កាត់ផងដែរ។ នៅពេលនេះគណបក្សកាន់អំណាចរបស់ប្រធានាធិបតីឌូទើទេមានសង្ឃឹមបន្ត នាំមុខ មានសំឡែងភាគច្រើននៅក្នុងសភាដដែល។
នៅក្នុងការបោះឆ្នោតនេះកម្លាំងសន្តិសុខ ប៉ូលិស ទាហានដល់ទៅ២សែននាក់ ការពារសន្តិសុខ ។ ប៉ុន្តែនៅមានការផ្ទុះអាវុធ និងគ្រាប់បែកយ៉ាងកក្រើកនៅភាគខាងត្បូងហ្វីលីពីន ចំពេលកំពុងបោះឆ្នោតពាក់កណ្តាលអាណត្តិ។
ប៉ូលិសហ្វីលីពីនបានបញ្ជាក់កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ថា យ៉ាងតិច មានករណីផ្ទុះអាវុធ និងគ្រាប់បែក៣លើក បានកើតឡើង ធ្វើឲ្យកក្រើកតំបន់ទីប្រជុំជន Cotabato និងនៅខេត្ត Maguindanao ភាគខាងត្បូងហ្វីលីពីនតែម្តង នៅមុនពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ការបោះឆ្នោតពាក់កណ្តាលអាណត្តិចាប់ផ្តើម ។
ស្នងការប៉ូលិសក្រុង Catabato លោក Teofisto Ferrer បានថ្លែងថា គ្រាប់បែកទី១ ផ្ទុះនៅវេលាម៉ោង១០និង១៥នាទីយប់ ម៉ោងនៅក្នុងស្រុក ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រៅបរិវេណសាលាក្រុង Catabato តែម្តង ។ ការផ្ទុះនេះបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណនោះទេ ។
ហេតុការណ៍ផ្ទុះលើកទី២ នៅវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា គឺការផ្ទុះគ្រាប់បែកនៅសាលាក្រុង Datu Odin Sinsuat ខេត្ត Maguindanao ហើយបន្ទាប់ពីនោះតែប៉ុន្មានម៉ោងប៉ុណ្ណោះ មានករណីផ្ទុះគ្រាប់មួយផេ្សងទៀតកើតឡើង ស្ថិតនៅទីក្រុង Datu Odin Sinsuat ខេត្ត Maguindanaoផងដែរ អំឡុងម៉ោង៧និង២០នាទីព្រឹក ម៉ោងនៅក្នុងស្រុកថ្ងៃទី១៣ ខែឧសភា ដែលជាថ្ងៃរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់ហ្វីលីពីន ។
ក្នុងហេតុការណ៍ទាំងនេះ មិនបណ្តាលឲ្យពលរដ្ឋណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ ។
ការបំផ្ទុះនេះ បានកើតឡើងចំពេលដែលកម្លាំងយោធាហ្វីលីពីន និងប៉ូលិសបានប្រុងប្រយ័ត្នខ្ពស់ការពារសន្តិសុខ និងធានាថា ការបោះឆ្នោតក្នុងប្រទេសនេះប្រព្រឹត្តិទៅដោយសន្តិវិធី និងរបៀបរៀបរយ ។
ពលរដ្ឋហ្វីលីពីនជាង៦០លាននាក់ ទូទាំងប្រទេស បានចេញទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា, ជ្រើសរើសតំណាងរាស្ត្រ ដែលអាជ្ញាធរថ្លែងថា គឺជាការបោះឆ្នោតពាក់កណ្តាលអាណត្តិ ។
ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះ មានមុខតំណែងចំនួន ១៨,០០០កន្លែងនៅក្នុងស្ថាប័នជាតិ ត្រូវដាក់ឱ្យបណ្ដាបេក្ខជនប្រកួតប្រជែង ហើយក្នុងនោះ មានពាក់កណ្ដាល គឺជាអសនៈនៅក្នុងព្រឹទ្ធសភាជាន់ខ្ពស់ ជាទីដែលសមាជិកសភា ភាគច្រើន នាំគ្នាប្រឆាំងនឹងគោលនយោបាយមួយចំនួនរបស់លោក ឌូតឺតេ ។
ប្រជាជនបានប្រមូលផ្ដុំគ្នានៅតាមមណ្ឌល បោះឆ្នោតក្នុងប្រទេសហ្វីលីពីន ដើម្បីបោះឆ្នោត ខណៈការិយាល័យបោះឆ្នោត បានបើកទ្វារតាំងពីវេលាម៉ោង ៦៖០០ព្រឹកនោះ ៕