ឃាត់ខ្លួនជនជាតិបរទេស៣នាក់ ភ្ជង់ និងលួចទូរស័ព្ទ២គ្រឿង

ចែករំលែក៖

ខេត្តស្វាយរៀងៈ  កម្លាំងនគរបាលក្រុងបាវិតបានចាប់ឃាត់ខ្លួនជនសង្ស័យជាជនបរទេស ៣នាក់ ដែលមានជនជាតិម្នាក់និងជនជាតិវៀតណាម២នាក់ បាន ធ្វើសកម្មភាពភ្ជង់ និងលួច ទូរស័ព្ទដៃពីជនរងគ្រោះពីរនាក់។

ការឃាត់ខ្លួនជនបរទេសខាងលើនេះប្រព្រឹត្តទៅកាលវេលាម៉ោង១២និង២៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃ ចន្ទ១០កើត ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ គ័រ ជឺម៉ក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិក កាស៊ីណូឡឺម៉ាកាវ មានទីលំនៅខេត្តហ៊ីម៉ី ប្រទេសចិន យកកូនកាំបិត​ភ្ជង់គំរាម​ជនរងគ្រោះក្នុងបន្ទប់ រួច យកទូរស័ព្ទ ម៉ាកIPhone 6s របស់ជនរងគ្រោះម្នាក់បាន​មួយ​គ្រឿង។​ចំណែកគូកន២នាក់ទៀត ទី១-ឈ្មោះ យ៉ធី ហ្វឿងអែម ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ ឃុំឡុង វ៉ា ស្រុកបិនដាយ ខេត្តបេនចែ ប្រទេសវៀតណាម និងទី២-ឈ្មោះ ហ្វាម ធីលៀង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅភូមិវិនហា ឃុំឡាក់វើយ ស្រុកជីតូង ខេត្តអាងយ៉ាង ប្រទេសវៀតណាម បានធ្វើសកម្មភាពលួចយកទូរស័ព្ទម៉ាក IPhone7 ពណ៌ទឹកមាសរបស់ជនរងគ្រោះម្នាក់ទៅលាក់​ តែក្រោយមករកឃើញវិញ ។

ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរ​បាល​​​រដ្ឋបាលសង្កាត់បាវិត ដើម្បីបំពេញសុំណុំរឿងចាត់ការ​បន្តទៅតាមនីតិវិធីនៃច្បាប់៕    យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print