សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលបដិសណ្ឋាកិច្ចលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបដិ​សណ្ឋារកិច្ចស្វាគមន៍ លោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ និងលោកជំទាវ រ៉ាឌីកា សាគីយ៉ា (Radhika Shakya) នៅក្នុងឱកាសដែល លោកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅក្នុងប្រទេសកម្ពុជា។

ពិធីបដិសណ្ឋារកិច្ចផ្លូវការដែលបានធ្វើឡើងនៅវិមានរដ្ឋាភិបាលសន្តិភាពមុននេះបន្តិច គឺមានរួមទាំងពិធីត្រួតពលដែលមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា នៅក្នុងបរិយាកាសស្និទ្ធស្នាល រីករាយរាក់ទាក់ និងកក់ក្តៅបំផុត។

ដំណើរទស្សនកិច្ចរបស់ លោក នាយករដ្ឋមន្រ្តីនេប៉ាល់ K. P. Sharma Oli មកកាន់កម្ពុជានាពេលនេះ នឹងពង្រឹងនូវចំណងមិត្តភាពនៃប្រទេសទាំង២អោយកាន់តែរឹងមាំថែមទៀត រួមជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរអោយកាន់តែស៊ីជម្រៅដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print