តារាសម្តែងបងប្អូនវ័យក្មេង វ៉ាន់ វីតា និង ណាណា រៀបចំពិធីខួបកំណើតរួមគ្នា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងស្រស់សោភា បងប្អូនបង្កើតគឺកុមារី វ៉ាន់ វីតា និងកុមារី ណាណា បានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំរបស់ខ្លួនហើយកាលពីរាត្រីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ​២០១៩ ។ កម្មវិធីនេះធ្វើឡើងនៅហាងសាច់អាំងហេង ហេងស្ទឹងមានជ័យក្រោមមានវត្តមានសិល្បករចូលរួមជាច្រើន។
​វ៉ាន់ វីតា និង ណាណា ត្រូវបានទស្សនិកជនជាច្រើនបានស្គាល់តាមរយៈស្នាដៃសម្តែងសិល្បៈជាច្រើនបន្តបន្ទាប់។ បងប្អូនស្រីបង្កើត ដែលអ្នកសិល្បៈស្រលាញ់រាប់អាន ព្រោះតែអត្តចរិកសុភាពរាបសារ គោរពចាស់ទុំ និងមានទេពកោលសល្យ សមត្ថភាព រូបស្រស់ស្រស់សោភា។ ដើម្បីជួបជុំសិល្បករ ផលិតករ ជិតដិតពួកនាងបានរៀបចំកម្មវិធីខួបកំណើត ខណៈដែលឆ្នាំនេះ វ៉ាន់ នីតា គម្រប់វ័យ១៣ឆ្នាំ ខណៈ ណាណា ជាបងមានវ័យគម្រប់១៦ ឆ្នាំហើយ។ បញ្ជាក់ក្នុងថ្ងៃខួបកំណើត អ្នកទាំងពីរបញ្ជាក់ថា កម្មវិធីលើកនេះគឺមានការចូលរួមពីភ្ញៀវកិត្តិយស សាច់ញាតិ ផលិតករ និងអ្នកសិល្បៈប្រមាណ១០០នាក់ ដែលពួកគាត់សុទ្ធតែជាអ្នកជិតដិត និងរួមការងារជាមួយគ្នាកន្លងមក នាងក៏អភ័យទោសសម្រាប់ការមិនគោរពអញ្ជើញភ្ញៀវបានច្រើនចូលរួមក្នុងពិធីនេះ។ នាងបញ្ជាក់ថា ខួបកំណើតរបស់អ្នកទាំងពីគឺនៅកៀកជិតគ្នាទើបធ្វើរួមតែម្តងដើម្បីកុំឲ្យរំខានភ្ញៀវ និងមិនមានពេលច្រើនក្នុងការរៀបចំ ហើយនាងពិតជាអរគុណសម្រាប់ការចូលរួមរបស់ភ្ញៀវទាំងអស់។ ពួកនាងបញ្ជាក់ថាឆ្នាំចាស់កន្លងទៅនាងទទួលបានការងារច្រើនជាបន្តបន្ទាប់ និងរវល់នឹងការសិក្សាផងដែរ នាងរំពឹងថាឆ្នាំថ្មី នឹងនៅតែបន្តទទួលបានការគាំទ្រកាន់តែច្រើនពីទស្សនិកជន៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print