ប្រទះឃើញបុរសម្នាក់បានស្លាប់ សង្ស័យគ្រោះថ្នាក់ចរាចរ​​ណ៍ជិះម៉ូតូបុកគ្នាហើយភាគីម្ខាងទៀតបានរត់បាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅចង្ងាយជាង១០ម៉ែត្រ ពីម៉ូតូរបស់ខ្លួន​រួមជាមួយម៉ូតូ១គ្រឿងទៀត  សង្ស័យថាគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះគេឃើញម៉ូតូទាំង២គ្រឿងរងការខូតខាតទាំង២ បានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ ​និង៣០នាទីយប់ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០១៥ តាមផ្លូវលំវត្តពោធិ ភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

IMG_2207

បើតាមប្រភពដែលមិនច្បាស់លាស់មួយបានប្រាប់ដឹងថា  មុនពេលភ្ញាក់ផ្អើលនេះមានអ្នកភូមិម្នាក់បានជិះម៉ូតូកាត់តាមផ្លូវនោះក៏ប្រទះឃើញម៉ូតូ២គ្រឿងដួលនៅលើផ្លូវលំ ​បន្ទាប់មកបានចុះដើរមើលក៏ឃើញមនុស្សដេកនៅចង្ងាយពីម៉ូតូជាង១០ម៉ែត្រ ពិនិត្យមើលទើបដឹងថាស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ ឃើញដូច្នេះអ្នកភូមិម្នាក់នោះ បានទូរស័ព្ទទៅប្តឹងប៉ូលីសប៉ុស្តិ៍សំរោងក្រោម​ មកអន្តរាគមន៍ស្វែងរកមកប្អូន ។

សមត្ថកិច្ចបានអោយដឹងថា​ បន្ទាប់ពីទទួលដំណឹងថាមានគ្រោះថ្នាក់រួច​  រូបគាត់ក៏បានចុះមកដល់ចំណុចកើតហេតុភ្លាមខណៈមកដល់រកអ្នកដែលរាយការណ៍ប្រាប់គាត់តែមិនឃើញនោះទេហើយនៅកន្លែងកើតហេតុគេឃើញម៉ូតូ២គ្រឿងបានរងការខូចខាតទៅមុខលែងរួចទាំង២គ្រឿង ដោយ១គ្រឿងម៉ាកគុបជ្រុង ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1AM-0783  ជាម៉ូតូជនរងគ្រោះ ​ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកសង់កូរ៉េពណ៍ក្រហមកាច់ស្លាកលេខចោល ។

ក្រោយមកក៏មានសាច់ញាតិជនរងគ្រោះបាន មកដល់កន្លែងកើតហេតុ បានប្រាប់អោយដឹងថាជនរងគ្រោះមានឈ្មោះ សែម​ សុភក្ត្រ អាយុ​២២ មុខរបរមន្ត្រីយោធាទ័ពអាកាស  បច្ចុប្បន្នស្នាក់នៅ​ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ ។

ក្រោយពេលកើតហេតុ​ប៉ូលីសជំនាញចរាចរណ៍ និងជំនាញបច្ចេកទេសពិនិត្យកោសល្យវិច័យ  រួចមកបានបញ្ចាក់ថា ជនរងគ្រោះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន ។ ក្រោយពេលពិនិត្យរួចសព ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។ រីឯម៉ូតូទាំង២គ្រឿង​ ប៉ូលីសចរាចរណ៍ធ្វើការវាស់វេងយកទៅទុកនៅផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំស្រាវជ្រាវបន្ត ៕

IMG_2208

IMG_2209

...

ដោយ៖ សុខា​ សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print