មិនធម្មតាមង្គលការ តារាចម្រៀងឱក សុគន្ធកញ្ញា

ចែករំលែក៖

ពេញ៖ នាថ្ងៃទី១៥ខែឧសភានេះជាថ្ងៃចូលរោងជ័យរបស់តារាចម្រៀង កញ្ញាឱក សុគន្ធកញ្ញា ខណៈដែលគេដឹងថាត្រូវបានរៀបចំឡើងយ៉ាងប្រណីតរួមទាំងមានការចូលរួម កាត់សក់បង្កក់សិរីដោយ សម្តេច តេជោ ហ៊ុន សែន និង សម្តេចគតិព្រឹត្តិបណ្ឌិត ផងដែរ។មង្គលការទាំងមូលនឹងត្រូវធ្វើឡើងនៅ សណ្ឋាគារកម្រិតផ្កាយ៥ គឺ សណ្ឋាគារសុខាភ្នំពេញ។
មង្គលការតារាលំដាប់ជួរមុខនិងអនាគតស្វាមី ក្មួយប្រុសថៅកែផលិតកម្មហង្សមាសដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារំភើប និងសប្បាយចិត្ត ចំពោះរូបនាងដែលបានជួបគូអនាគតដែលល្អម្នាក់ នៅក្នុងជីវិតយ៉ាងដូច្នោះ។
ទន្ទឹមនឹងថ្ងៃដ៏ពិសេសនេះដែរ ក៏ស្រាប់តែមានការលេចនូវរូបភាពមួយចំនួន នៅក្នុងទិដ្ឋភាពការរៀបចំនៅក្នុងពិធីមង្គលការរបស់នាង ដែលបានរៀបចំឡើងយ៉ាងស្រស់ស្អាតខ្លាំង គួរឲ្យចាប់អារម្មណ៍ នៅក្នុងសណ្ឋាគារលំដាប់ល្បីឈ្មោះ សុខា។
ទោះបីជារៀបចំមិនទាន់ មានការបើកភ្លើង តុបតែងរួច១០០ភាគរយយ៉ាងណាក្តី តែមើលទៅពិតជាល្អឥខ្ចោះនៅក្នុងថ្ងៃមង្គលសិរីសួស្តី របស់តារាស្រីរូបនេះជាមួយនឹងផ្កាស្រស់ យ៉ាងស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍។
ក្រោយពីបានឃើញទិដ្ឋភាពនៅក្នុងថ្ងៃមង្គលរបស់នាងនៅក្នុងថ្ងៃនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ដែលការរៀបចំយ៉ាងល្អ ចំណែកឯការចំណាយលើថវិកានោះក៏មិនតិចនោះដែរ។
មង្គលការនេះក៏នឹងចូលរួមដោយភ្ញៀវសំខាន់ៗ រួមទាំងសិល្បករល្បីៗ អ្នកជំនួញស្តុកស្តម្ភ ផលិតករ មន្ត្រីជាន់ខ្ពស់ជាច្រើនរូបផងដែរ ។ មង្គលការនេះនឹងក្លាយជាពិធីរៀបការធំប្រចាំឆ្នាំរបស់សិល្បករ និសសាកសមទៅនឹងកិត្តិនាមរបស់នាងផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print