ខ្ចីម៉ូតូអ្នករួមការងារជាមួយគ្នាជិះទៅទិញម្ជូហូបត្រូវរថយន្តបុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ នារីពីរនាក់ជិះម៉ូតូមួយគ្រឿងទៅទិញម្ជូ  ហូបត្រូវបានរថយន្តស៊េរីទំនើប៥៧០មិនចាំស្លាកលេខបុកផ្លោងចូលក្រោមរថយន្តមួយគ្រឿងទៀត  ចតស្រៀមតាមចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ  ឈានចូលថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ១៩កែងនិងផ្លូវ១០៨ ខាងលិចផ្សារចាស់ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះគ្រី ម៉ាស់ ភេទស្រី អាយុ  ២៧ឆ្នាំ មុខរបរធ្វើការនៅហាងអីនធើណែតមួយកន្លែងក្បែងកន្លែងកើតហេតុស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតស្រុកសួង ខេត្តត្បូងឃ្នុំ។ចំណែកម្នាក់ទៀតតងតបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពីបុរសម្នាក់បានអះអាងថាជាម្ចាស់ម៉ូតូរបស់ខ្លួនបាន នឲ្យដឹងថាមុនកើតហេតុនារីរងគ្រោះទាំងពីរនាក់ជាអ្នករួមការងារជាមួយគ្នានៅ  ហាងអីនធើណែតមួយកន្លែងបានខ្ចីម៉ូតូគាត់មួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AW-1867យកជិះទៅទិញម្ជូហូបដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩ទិសដៅពីត្បូងទៅជើងខណះមកដល់កែងនិងផ្លូវ១០៨ចំណុចកើតហេតុខាងលើក៍មានរថយន្តមួយគ្រឿងម៉ាកLX-570ពណ៌សមិនចាំស្លាកលេខបើកបរតាមបណ្តោយផ្លូវ១០៨ទិសដៅពីលិចទៅកើតបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះម្នាក់ផ្លោងទៅចូលក្រោមរថយន្តមួយគ្រឿងម៉ាកលុចសុីស GX470 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AS-7593ម្ចាស់  ចតស្រៀមតាមចិញ្ចើមផ្លូវបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ចំណែកម្នាក់ទៀតរងត់របួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ក្លីនីកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗរីឯរថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមក  ដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមក  យកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្តោះអាសន្ននៅអធិការខណ្ឌដូនពេញរងចាំសាច់ញាត្តិយកឯកសារមកផ្ទៀតផ្ទាត់ប្រគល់ជូនម្ចាសមវិញ។

ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុតួចដឹកទៅតម្កល់ទុកនៅវត្តតាំងកសាងរងចាំប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print