រថយន្តទំនើបលុចស៊ីស NX200t បុករ៉ឺម៉កអេត ចាយកំពង់ឆ្លងផ្លូវបណ្ដាលឲបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុករម៉កអេត ចាយបើកដោយបុរសម្នាក់កំពង់ឆ្លងផ្លូវពេញទំហឹងប៉ើងប្រមាណជាង៣០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ត្រូវរថយន្តគ្លីនិចឯកជនដឹកយកទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះជីវិតភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូូវហាន់ណូយចំនុចមុខវត្តឃ្មួួញក្នុុងសង្កាត់ឃ្មួួញខណ្ឌសែនសុខ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តសេរីទំនើបម៉ាកលុចស៊ីសNX 200tពណ័សពាក់ស្លាកលេខភ្នំពេញ2 BD 4445 ធ្វើដំណើរក្នុុងទិសដៅពីត្បូូងទៅជើងក្នុុងល្បឿនលឿនដូចហោះខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករម៉កអេតចាយបើកដោយបុរសម្នាក់កំពុងឆ្លងផ្លូវពីលិចទៅកើតចំពីក្រោយពេញទំហឹងប៉ើងប្រមាណជិតសាបសិបម៉ែត្របណ្ដាលឲម្ចាស់រម៉ករងរបួសធ្ងន់ចំណែករម៉កអេតចាយនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងស្ទូូចបង្ករនិងរម៉ករងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print