នារី២នាក់បើកម៉ូតូឌុបគ្នាត្រូវបានរថយន្តបុកផ្លោងចូលក្រោមរថយន្តមួយគ្រឿងទៀត ស្លាប់ម្នាក់និង រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ នារី២នាក់បើកម៉ូតូមួយគ្រឿងឌុបគ្នាទៅទិញម្ជូរត្រូវបានរថយន្តស៊េរីទំនើបបើកបុកផ្លោងចូលក្រោមរថយន្តមួយគ្រឿងទៀតចតតាមចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃព្រហស្បត្តិ ទី១៦ ខែឧសភា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩កែងនិងផ្លូវលេខ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះសៀត គ្រីម៉ាស់ អាយុ២៥ឆ្នាំ និងអ្នករងរបួសធ្ងន់មានឈ្មោះស្រ៊ុន សំបាត់ចរិយា អាយុ២៤ឆ្នាំ ។

ប្រភពពត៌មានពីបុរសម្នាក់បាន ឲ្យដឹងថា មុនកើតហេតុនារីរងគ្រោះទាំងពីរនាក់ជាអ្នក រួមការងារជាមួយគ្នានៅហាងអុីនធើណេតមួយកន្លែងបានខ្ចីម៉ូតូគាត់មួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AW-1867យកជិះទៅទិញ ម្ជូហូបដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩ ក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Lexus -570ពណ៌សមិនចាំស្លាកលេខបើកបរតាមបណ្តោយផ្លូវលេខ១០៨ក្នុងទិសដៅពីលិចទៅកើតមកបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះម្នាក់ផ្លោងទៅចូលក្រោមរថយន្តមួយគ្រឿងម៉ាក លុចសុីសGX470ពណ៌ស ចតនៅចិញ្ចើមផ្លូវបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗរីឯម្នាក់ទៀតរងត់របួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗរីឯរថយន្តបង្កបើករត់គេចខ្លួន បាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដូនពេញ រងចាំសាច់ញាត្តិយកឯកសារមកផ្ទៀតផ្ទាត់ប្រគល់ជូនម្ចាសវិញ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print