បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបង្កបើកបុកចំពីមុខយ៉ាងពេញទំហឹងចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៌គួរឲ្យរន្ធត់មួយនេះបានកើតឡើងកាលពីថ្ងៃពុធ១២កើត ខែពិសាខឆ្នាំកុរព.ស​ ២៥៦៣ត្រូវនឹងថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩វេលាម៉ោង០៩និង៤៥នាទីត្រង់ចំណុចផ្លូវលេខ១៥១ ភូមិធំជើង សង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក ATOZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-1435ធ្វើដំណើរលើផ្លូវលេខ១៥១ក្នុងទិសដៅពីលិចទៅកើតបើកបរដោយឈ្មោះ(គេចខ្លួនពីកន្លែងកើតហេតុមិនស្គាល់អត្តសញ្ញាណ) លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូ ០១គ្រឿងម៉ាក HONDA C125ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AK-2998 ធ្វើដំណើរក្នុងទិសដៅកើតទៅលិច ( ទិសដៅច្រាស់គ្នា ) បើកបរដោយឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ ៥០ឆ្នាំស្នាក់នៅភូមិថ្នល់បន្ទាយសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ ) ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរណ៍ខាងលើនេះ បណ្តាលមកពីខាងភាគីអ្នកបើករថយន្តបង្ក បើកលឿនខ្វះការប្រុងប្រយ័ត្នមិនគោរពច្បាប់ចរាចរណ៍និងមិនប្រកាន់ចំណែកផ្លូវទើបជ្រុលទៅបុកម៉ូតូដែលជិះច្រាស់ទិសគ្នាបណ្តាលឲ្យមានអ្នកស្លាប់បែបនេះ ចំណែករថយន្តបង្កនិងម៉ូតូរងការខូចខាតយ៉ាងដំណំដូចគ្នា។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាចំណែករថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានកម្លាំងការិយាល័យនគរបាលផ្លូវគោកធ្វើការវាសវែងយកទៅរក្សារទុករង់ចាំម្ចាស់ចូលខ្លួនធ្វើការដោះស្រាយតាមច្បាប់៕ធឿនព្រែកជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print