រដ្ឋបាលរាជធានីភ្នំពេញ៖ គិតត្រឹមខែឧសភា មន្ទីរសង្គមកិច្ចធ្វើរបបគោលនយោបាយដល់អតីតយុទ្ធជន ចំនួនជិត១ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិង នីតិសម្បទា បាននិងកំពុងគ្រប់គ្រងគិតគូដោះ ស្រាយកំណែទម្រង់ ធ្វើរបបគោលនយោបាយ ជូនដល់អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ គិតត្រឹមខែឧសភា ឆ្នាំ២០១៩មានចំនួនសរុប ៩៣១៨នាក់។   នេះតាមការលើកឡើងរបស់អ្នកស្រីមុំ ចាន់​ដានី  ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទារាជធានីភ្នំពេញ ក្នុងពិធីអបអរសាទរ ប្រារព្ធ​ខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ឆ្នាំ២០១៩ដែលប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកស្រី កែវ សុខពិសី តំណាង លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ដោយមានអតីតយុទ្ធជនថ្នាក់រាជធានី ៤៥០នាក់ចូលរួម  កាលពីព្រឹកថ្ងៃព្រហ ស្បតិ៏១៣កើត ខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា៖ អតីតយុទ្ធជនថ្នាក់រាជធានីភ្នំពេញទាំងអស់ ដែលស្ថិតក្រោមមន្ទីរកំពុងគ្រប់គ្រង និងធ្វើរបបគោលនយោបាយជូនមានចំនួន៩៣១៨នាក់  ក្នុង ចំណោមអតីតយុទ្ធជនទាំងនោះ រួមមានជនពិការ ចំនួន១២៦១ នាក់,គ្រួសារពលី១២១២នាក់ គ្រួសារមរណៈ៥៨២នាក់ និវត្តជន ៣៦៨៤​នាក់ ជនបាត់បង់ពលកម្ម៦៧នាក់ នៅក្នុងបន្ទុកចិញ្ចឹមប្រចាំខែ៩៨នាក់ និងកូន២៤១៤នាក់ ។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា៖  ការប្រារឰពិធីខួបលើកទី ១២ ទិវាអតីតកម្ពុជា២១ មិថុនានេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ដើម្បីរំឭកគុណូបការៈគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតធ្វើឲ្យប្រទេសជាតិយើងមាន ការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។

លោកស្រី បន្តទៀតថា៖ ក្រោយឆ្នាំ១៩៧៩ បងប្អូនអតីតយុទ្ធជនទាំងអស់មានអាយុត្រឹមតែ១៥ទៅ២០ឆ្នាំប៉ុណ្ណោះ តែមកដល់ពេលនេះបានចូលនិវត្តន៍ទៅហើយ ខណៈដែលការណោះ បងប្អូននិវត្តន៍ជនទាំងអស់សុទ្ធតែធ្វើការបំពេញការងារជូនជាតិដោយមិនមានប្រាក់ខែផងនោះ។

លោកស្រីបន្តទៀតថា៖  ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទាំងមូលមានសុខសន្តិភាពពេញបរិបូរណ៍ ធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសរហូតមានការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ ដោយមើល ឃើញពីគុណតំលៃមិនអាចកាត់ថ្លៃបានពីសំណាក់អតីតយុទ្ធជនទើបសម្ដេចបានបង្កើតឲ្យមានជាទិវារំលឹកអតីតយុទ្ធជននេះឡើងនៅថ្ងៃទី១២មិថុនាជារៀងរាល់ឆ្នាំ ។ មិនតែប៉ុណ្ណោះសម្ដេចនៅបានផ្ដល់ជាដី សម្ប ទាន ជាផ្ទះសំបែងជាថវិកានិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើមថែមទៀត៕  ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print