លោកត្រាំនឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង​ក្នុងពេលឆាប់ៗនេះ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នឹងបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពីចូលរួមកិច្ចប្រជុំ G-20 នៅក្នុងទឹកដីជប៉ុន ។ នៅក្នុងប្រទេសជប៉ុន​លោកត្រាំ នឹងជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំកំពូល​ជាលក្ខណៈទ្វេភាគី ក្នុងនោះមានជួបពិភាក្សា ជាមួយប្រធានាធិបតីចិន​ ស៊ីជីនពីង ស្តីពីសង្គ្រាមពាណិជ្ជកម្ម និង ប្រធានាធិបតីរុស្ស៊ីផងដែរ ។

បន្ទាប់ពីកិច្ចប្រជុំ​ G-20 ​លោកត្រាំនឹងទៅកាន់កូរ៉េខាងត្បូងជួបពិភាក្សាជាមួយសមភាគី មូនជេអ៊ីន​ លើបញ្ហាសំខាន់​ៗ ពិសេសគឺបញ្ហារំសាយអាវុធបរមាណូនៅកូរ៉េខាងជើង ។ ប្រភពព័ត៌មាន AP បានផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ថា លោកត្រាំ នឹងជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jea-in ស្របពេលដំណើរទស្សនកិច្ចទៅកាន់ជប៉ុនចូលរួមប្រជុំកំពូល G-២០ ។

សេតវិមានបានប្រកាសថា មេដឹកនាំទាំងពីរអាមេរិក-កូរ៉េខាងត្បូង បន្តការងារសម្របសម្រួល ខិតខំឆ្ពោះទៅរកការសម្រេចបានគោលគោលដៅចុងក្រោយ ថា ឧបទ្វីបកូរ៉េ ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ ។ មេដឹកនាំទាំងពីរ នឹងពិភាក្សាបញ្ហាសំខាន់ៗរបស់អាមេរិក និងកូរ៉េខាងត្បូងផងដែរ ។

គួរជម្រាបថា កិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការនាំមកនូវឧបទ្វីបកូរ៉េ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនោះ បានបរាជ័យជាបន្តបន្ទាប់ គឺដោយសារតែបញ្ហាជាប់គាំង នៃដំណើរការពិភាក្សា រវាងអាមេរិក នឹងកូរ៉េខាងជើង តាំងពីខែកុម្ភៈ ឆ្នាំ២០១៩នោះមកម្ល៉េះ ។

ក្រោយអំពីជំនួបកំពូលលើកទី២ នៅវៀតណាម មិនបានជោគជ័យនេះមក កូរ៉េខាងជើងចាប់ផ្តើមបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print