ព្រូដិនសល ឧបត្ថម្ភឧបករណ៍ហាត់ប្រាណនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ចាប់ពីពេលនេះប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងអាច ហាត់ប្រាណបាន ក្នុងបរិយាកាសប្រកបដោយផាសុកភាព និងភាពសប្បាយរីករាយ បន្ទាប់ពី ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ បានឧបត្ថម្ភជាកន្លែង និងឧបករណ៍ហាត់ប្រាណនៅក្នុងសួនសាធារណៈមួយ ដែលមានទីតាំងក្នុងទីរួមខេត្ត។
នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman មានប្រសាសន៍ថាទីតាំងនិងឧបករណ៍ហាត់ប្រាណថ្មីនេះគឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមនៃយុទ្ធនាការផ្សព្វផ្សាយ “WeDoHealth” របស់ក្រុមហ៊ុន ដើម្បីជួយលើកកម្ពស់សុខភាព និងកាយសម្បទារបស់ពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធីសុខុមាលភាពដ៏សម្បូរបែបរបស់ខ្លួន។លោកមានប្រសាសន៍ទៀតថា៖ “គម្រោងនេះមានសារៈសំខាន់សម្រាប់ពលរដ្ឋ ដែលរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់ឧបករណ៍ហាត់ប្រាណ ដែលមានសុវត្ថិភាពនិងស្ដង់ដា ដោយមិនត្រឹមតែជួយឱ្យសុខភាពរាងកាយរបស់ពួកគាត់កាន់តែល្អប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងជួយឱ្យសុខភាពផ្លូវចិត្តរបស់ពួកគាត់កាន់តែល្អផងដែរ។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្ដេជ្ញាលើកកម្ពស់សុខុមាលភាព និងរបៀបរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះឱ្យកាន់តែល្អប្រសើរ ដែលនេះក៏ជាផ្នែកមួយនៃតួនាទីរបស់ខ្លួនក្នុងការថែរក្សាសុខភាព និងការផ្ដល់ការការពារហិរញ្ញវត្ថុរយៈពេលវែងនៅក្នុងប្រទេស។”
ក្រៅពីនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏បានឧបត្ថម្ភកៅអីអង្គុយនៅតាមសួនសាធារណៈជាង ៣០០ កៅអីក្នុងខេត្តចំនួន ៨ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចំណាយពេលវេលាស្រូបយកខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅផ្ទះឲ្យកាន់តែច្រើន។
លោក Nutman បានបន្ថែមថា៖ ”កន្លែងនិងឧបករណ៍ហាត់ប្រាណដែលយើងបានឧបត្ថម្ភក្នុងក្រុងស្វាយរៀងនាពេលនេះរួមមាន កង់ម៉ាស៊ីន ម៉ាស៊ីនរត់ ឧបករណ៍លើកសាច់ដុំ ឧបករណ៍បង្កើនការរក្សាលំនឹងដើម្បីសម្រកទម្ងន់។ យើងមានសេចក្តីសោមនស្ស ចំពោះពលរដ្ឋនៅតាមសហគមន៍ ដោយពួកគាត់អាចមកប្រើប្រាស់ឧបករណ៍នៅកន្លែងហាត់ប្រាណថ្មីនេះ និងបង្កើនសកម្មភាពកម្សាន្តបានកាន់តែច្រើន ដើម្បីជួយពង្រឹងសុខភាព និងសុខុមាលភាពរបស់ពួកគាត់។”
លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង មានប្រសាសន៏ថា៖ “តាមរយៈការផ្តល់អំណោយជាសម្ភារហាត់ប្រាណនេះ ក្រុមហ៊ុនព្រូដិនសល កំពុងតែជួយដល់យើងចំពោះការព្យាយាមធ្វើឱ្យ (ប្រជាពលរដ្ឋ) មានសុខភាពល្អ។ ហើយការបំពាក់ឧបករណ៍ហាត់ប្រាណប្រកបដោយសុវត្ថិភាព និងសមរម្យនៅទីនេះ នឹងផ្តល់ភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ក្នុងការប្រើប្រាស់តាមដែលពួកគាត់ត្រូវការ។”
សម្រាប់ពលរដ្ឋមួយរូបក្នុងក្រុងខេត្តស្វាយរៀង លោកស្រី គង់ សុផុន ឧបករណ៍ហាត់ប្រាណសាធារណៈទាំងនេះគឺជាការលើកទឹកចិត្តសម្រាប់រូបលោកស្រីផ្ទាល់ដើម្បីផ្តើមបង្កើតទម្លាប់ហាត់ប្រាណឱ្យបានល្អ។
លោកស្រីបាននិយាយទៀតថា៖ ”កន្លែងហាត់ប្រាណដែលឧបត្ថម្ភដោយក្រុមហ៊ុន ព្រូដិនសលអនុញ្ញាតឱ្យមនុស្សចាស់ដូចជារូបខ្ញុំហាត់ប្រាណដែលជួយយើងសម្រួលនិងកាត់បន្ថយភាពតានតឹងដែលធ្វើអោយយើងមានអារម្មណ៍ល្អ។ ខ្ញុំមកហាត់ប្រាណជារៀងរាល់ថ្ងៃ រយៈពេលកន្លះម៉ោងឬច្រើនជាងនេះទៀត។”
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានផ្ដើមយុទ្ធនាការផ្សព្វផ្សាយថ្មីរបស់ខ្លួន ដែលត្រូវបានគេហៅថា “WeDO” ក្នុងឆ្នាំ ២០១៩ នេះ ដោយផ្តោតទៅលើការផ្ដល់នូវបទពិសោធន៍ប្រកបដោយភាពងាយស្រួលដល់អតិថិជន ព្រមទាំងផ្តល់ជូននូវដំណោះស្រាយច្រើនយ៉ាង និងពេញលេញ ដើម្បីផ្ដល់តម្រូវការផ្នែកការពារហិរញ្ញវត្ថុ និងផ្តល់ផែនការសម្រាប់ការថែរក្សាសុខភាព និងសុខុមាលភាព ការសន្សំ និងការចូលនិវត្តន៍៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print