រថយន្តរ៉េងរ៉ូវើបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់២កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តរ៉េងរ៉ូវើស៊េរីទំនើបមួយគ្រឿង បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់២កង់រថយន្តបែកកង់ខាងមុខទៅលេងរួចចំណែកអ្នកបើកបរសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍។
     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ សុធារស ខាងត្បូងផ្សារអុីអន១ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។
    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាករ៉េងរ៉ូវើពំ៌សពាក់ស្លាកលេខភ្នំពេញ2AF-1053ធ្វើដំណើរទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់២កង់ចំណែករថយន្តបែកកង់ខាងមុខខាងឆ្វេងទៅមុខលេងរួច។រីឯម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេរបាក់សាក់ភ្លាមៗ។
    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ួំនងទៅសមតកថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print