Pi Pay និងផ្សារទំនើបអ៊ីអនសែនសុខ បង្កើតកម្មវិធី«ការទិញទំនិញមួយសេរីរយៈពេល ៥នាទី»

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមហ៊ុន Pi Pay (ផាយ ផេ) ដែលជាកម្មវិធីទូរស័ព្ទ ផ្តល់ជូននូវសេវាកម្មទូទាត់ដោយមិនប្រើសាច់ប្រាក់ឈានមុខគេក្នុងប្រទេសកម្ពុជា និងផ្សារទំនើបអ៊ីអន សែនសុខ កំពុងសហការគ្នាដើម្បីផ្តល់រង្វាន់ដល់អ្នកមានសំណាងចំនួន៤នាក់ នូវឱកាសដ៏អស្ចារ្យមិនធ្លាប់មានមួយក្នុងប្រទេសកម្ពុជានោះគឺ «ការទិញទំនិញមួយសេរី» (Shop till You Drop) រយៈពេល ៥នាទី នៅហាងលក់ទំនិញ អ៊ីអនសែនសុខ។ សាកស្រមៃមើលថា អ្នកមានអារម្មណ៍យ៉ាងណាបើអ្នកត្រូវបានគេផ្តល់រទេះទិញទំនិញ១ ហើយក្នុងរយៈពេល៥នាទី អ្នកត្រូវទិញទំនិញផ្សេងៗដែលមានតម្លៃជាទឹកប្រាក់រហូតដល់៥០០ដុល្លារអាមេរិក នៅឯផ្សារទំនើបដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជា?
លក្ខខណ្ឌងាយៗ ដោយចាប់ពីថ្ងៃទី១៥ ដល់ទី៣១ ខែឧសភា រាល់ការទិញទំនិញនៅផ្សារទំនើប និងហាងនានាដែលស្ថិតក្រោមផ្សារទំនើប AEON Cambodia (សែនសុខ) រួចទូទាត់ប្រាក់តាមរយៈ ផាយ ផេ ចាប់ពី ១ដុល្លារឡើងទៅ នឹងមានសិទ្ធិចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ធំៗជាច្រើន ក្នុងនោះរង្វាន់ធំ «ការទិញទំនិញមួយសេរីរយៈពេល ៥នាទី» ចំនួន ៤ រង្វាន់ និងរង្វាន់លួងចិត្តប្រចាំសប្តាហ៍ «ទឹកប្រាក់ចំនួន ២៥ដុល្លារ» ចំនួន២០ រង្វាន់ផងដែរ។ លោកថូម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាយ ផេ លោកបញ្ចេញទស្សនៈថា៖ «នៅកន្លែងផ្សេង នៅលើពិភពលោក ពួកគេមានកម្មវិធីលេងហ្គេមតាមកញ្ចក់ទូរទស្សន៍ ដោយមានការផ្តល់ជូននូវការទិញទំនិញដោយសេរី និងគ្មានដែនកំណត់ដូចគ្នាទៅនឹងការផ្តល់ជូនរបស់ ផាយ ផេ ដែរ ខណៈអ្នកដែលចូលរួមប្រកួត អាចទិញទំនិញឲ្យពេញរទេះរុញ និងឲ្យបានច្រើនតាមដែលពួកគេចង់បាន ប៉ុន្តែ យើងគិតថា នេះជាលើកទីមួយក្នុងប្រទេសកម្ពុជាដែលត្រូវបានសហការរៀបចំដោយ ផាយ ផេ និងផ្សារទំនើបអ៊ីអន សាខាសែនសុខ »។
លោកផូកូនី ក៏បានបន្ថែមទៀតថា៖ «យើងចង់ថ្លែងអំណរគុណដល់ផ្សារទំនើបអ៊ីអន ដែលជាមិត្តភ័ក្តិ និងដៃគូសហការណ៍របស់យើង ដែលបានចូលរួមជាកម្លាំង និងការគាំទ្រទៅលើការផ្តល់ជូនដ៏ពិសេស និងរំភើបមួយនេះ ដែលយើងគិតថា នឹងផ្តល់ជូននូវការសប្បាយរីករាយមិនធ្លាប់មានជាច្រើនដល់អ្នកឈ្នះ ដោយពួកគេគ្រាន់តែរៀបផែនការថា ធ្វើយ៉ាងណាត្រូវតែទិញទំនិញឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានក្នុងកម្មវិធីទិញមួយសេរី រយៈពេល ៥នាទី ពី ផាយ ផេ និងផ្សាទំនើប អ៊ីអនសែនសុខ មួយនេះ»។
រួសរាន់ឡើង! អ្នកឈ្នះរង្វាន់ដ៏អស្ចារ្យមួយនេះអាចជាលោកអ្នក ព្រោះការចាប់រង្វាន់នឹងធ្វើឡើងដោយភាពសុក្រិត និងយុត្តធម៌បំផុត ខណៈបុគ្គលិករបស់ផា យ ផេ ពុំមានសិទ្ធចូលរួមផ្សងសំណាងនោះទេ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា រាល់ការចំណាយម្តងចាប់ពី ១ដុល្លារឡើងទៅនៅហាងលក់ទំនិញអ៊ីអន (AEON Supermarket) ហាងនំប៉័ង អ៊ីអន (AEON Bakery) ហាងលក់សម្លៀកបំពាក់ អ៊ីអន (AEON Department Store) ហាងលក់ភេសជ្ជៈ និងស្រាបៀរ អ៊ីអន (AEON Wine and Beer Store) ឱសថស្ថានអ៊ីអន (AEON Pharmacy) និងអាហារដ្ឋាន អ៊ីអន (AEON Food Court) សាខាសែនសុខ រួចធ្វើការទូទាត់ប្រាក់តាមរយៈ ផាយ ផេ នឹងទទួលបានឱកាសចូលរួមម្តង។ ទូទាត់កាន់តែច្រើន នឹងមានឱកាសចូលរួមឈ្នះរង្វាន់កាន់តែច្រើន។ ចំពោះ កាលបរិច្ឆេទនៃការចាប់រង្វាន់នឹងត្រូវប្រកាសតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ផាយ ផេ និងAEON Cambodia៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print