ជនជាតិចិន បេីកបរប្រដេញគ្នាជ្រុលទៅបុករបង និងដើមឈើធ្លាក់ចូលដៃទន្លេ 

ចែករំលែក៖

ភ្នំពេញៈជាតិចិនប្រុស-ស្រី៤នាក់ បើករថយន្ត ស៊េរីទំនើបមួយគ្រឿង ប្រដេញគ្នាជាមួយរថយន្ត CAMRY យ៉ាងលឿនរួចក៏ជ្រុលទៅបុករបងឃាំង និងដើមឈើមួយដើម ជ្រុលធ្លាក់ចូលដៃទន្លេ តែសំណាងល្អ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤ទាបភ្លឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានឥន្ទធនូ (កោះពេជ្រ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក MAZDA BT50 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-3139 បានបើកបរដោយជនជាតិចិនប្រដេញគ្នាយ៉ាងលឿន រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបងឃាំង និងដើមឈើហើយធ្លាក់ចូលទៅក្នុងដៃទន្លេ បណ្ដាលឱ្យរថយន្តខ្ទេចផ្នែកខាងមុខ និងបែកកង់ខាងស្ដាំទៅមុខលែងរួច សំណាងល្អមិនបណ្ដាលឱ្យមាននរណាម្នាក់ រងរបួសនោះទេ។

បន្ទាប់ពីកើតហេតុភាគីខាងរថយន្តបង្ក បានចរាចរជាមួយនឹងម្ចាស់ទីតាំង ដើម្បីសងសំណងទៅលើការ​ខូចខាតបញ្ចប់រឿងនៅនឹងកន្លែងផងដែរ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print