វិភាគ៖ អាមេរិកកំពុងតែធ្វើឲ្យមជ្ឈិមូព៌ា កាន់តែខ្លាំង តាមរយៈការបញ្ជូននាវចម្បាំងបំពាក់មីស៊ីល  Tomahawk ចំនួនពីរគ្រឿង

ចែករំលែក៖

ក្រោយបញ្ជូនក្រុមនាផ្ទុកយន្តហោះ យន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រ​ B-52 នៅពេលនេះ អាមេរិកបានបន្តបញ្ជូន នាវាចម្បាំងពីរគ្រឿងបន្ថែមទៀតទៅកាន់តំបន់ឈូងសមុទ្រ ​។ នាវាទាំងពីរគ្រឿង បំពាក់មីស៊ីល​ Tomahawk ​ដែលអាមេរិកធ្លាប់ប្រើប្រាស់វាយប្រហារទៅលើទីតាំងនៅស៊ីរី​។

នាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ​  USS Gonzalez (DDG-66)និងនាវា USS McFaul (DDG-74)បានឆ្លងកាត់តំបន់សមុទ្រ  Hormuz ​កាលពីរសៀលថ្ងៃទី ១៦ខែឧសភា ។

រដ្ឋាភិបាលអ៊ីរ៉ង បានចាត់ទុកសកម្មភាពរបស់អាមេរិក ថា​ជាសង្គ្រាមចិត្តសាស្ត្រ  ហើយអ៊ីរ៉ង់​នឹងប្តេជ្ញាការពារ ទប់ស្កាត់រាល់សកម្មភាពឈ្លានពានរបស់សត្រូវ ។

ក្រោយរយៈពេល១០ថ្ងៃនៃការគំរាមគ្នាទៅវិញទៅមក អាមេរិកបានបង្កើនសកម្មភាពខាងការទូត ហើយដាក់ពង្រាយកងកម្លាំងយោធាក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ ដែលនោះជាការសម្រេចជាក់ស្ដែងដំបូង ឆ្នើយតបចំពោះសភាពការណ៍ដែលមានគ្រោះថ្នាក់ខ្ពស់។ សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៦ឧសភា បានហៅបុគ្គលិកមិនសំខាន់ទាំងអស់របស់ខ្លួននៅអុីរ៉ាក់ ឲ្យត្រឡប់ទៅស្រុកវិញ ចំណែកកងទ័ពអាល្លឺម៉ង់និងហូឡង់ បានផ្អាកប្រតិបត្តិការជួយបណ្ដុះបណ្ដាលខាងយោធាក្នុងប្រទេសនេះ។

ទទួលការចោទប្រកាន់ថាបង្កើតដោយខ្លួនឯងនូវភាពតានតឹង តាមរយៈការប្រកាសក្ដុងក្ដាំងទាំងនោះ រដ្ឋការលោកដូណាល់ត្រាំបានលើកហេតុផលពីការគំរាមកំហែងបន្ទាន់ភ្លាមៗនិងពិតប្រាកដ ដែលទាក់ទិនដោយផ្ទាល់ជាមួយអុីរ៉ង់។

អាមេរិកចាប់តាំងពីថ្ងៃទី៥ឧសភាមក បានបង្កើនការចោទប្រកាន់ធ្ងន់ធ្ងរ តែមិនច្បាស់លាស់ចំពោះអាជ្ញាធរក្រុងតេហេរ៉ង់ តែមិនបញ្ជាក់ច្បាស់ពីប្រភេទនៃការគំរាមកំហែងទាំងនេះឡើយ។ ព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យ លោកBOB MENENDEZបរិហារនាថ្ងៃទី១៥ឧសភាថា រដ្ឋការលោកត្រាំពុំបានផ្ដល់ព័ត៌មានណាមួយដល់សភាឡើយ ពីបណ្ដាព័ត៌មានដែលយកធ្វើជាលេសសម្រាប់ សេចក្ដីសម្រេចរបស់ខ្លួន ក៏ដូចជាពីអ្វីដែលខ្លួនប្រុងធ្វើដែរ។

ចំពោះពាក្យពេចន៍របស់ឧត្ដមសេនីយអង់គ្លេសម្នាក់ នៃក្រុមចម្រុះអន្តរជាតិប្រឆាំងជីហាដនៅអុីរ៉ាក់និងនៅស៊ីរី ដែលបដិសេធរាល់ការកើនឡើងនៃការគំរាមកំហែងចេញមកពីបណ្ដាកងកម្លាំងស្និទ្ធអុីរ៉ង់ បាននាំឲ្យគេមានការសង្ស័យលើការសម្រេចទាំងឡាយរបស់អាមេរិក។ មនុស្សទាំងឡាយបានប្រៀបធៀបសភាពការណ៍ពេលនេះជាមួយអុីរ៉ង់ ទៅនឹងសភាពការណ៍ឆ្នាំ២០០៣ ពេលរដ្ឋការលោកចចដាប់ប៊លយូប៊ូស លើកទាំងបោកប្រាស់ពីវត្តមានអាវុធសម្លាប់រង្គាល យកធ្វើជាហេតុផលសម្រាប់ធ្វើអន្តរាគមន៍លុកលុយចូលអុីរ៉ាក់។

យោងតាមអ្នកទទួលខុសត្រូវខាងយោធាអាមេរិកជាច្រើនថា ព័ត៌មានស៊ើបការណ៍កត់សំគាល់ឃើញចលនាអាវុធ និងក្រុមស្និទ្ធអុីរ៉ង់នៅលើគោកនិងក្នុងសមុទ្រ ដើម្បីវាយប្រហារបណ្ដាផលប្រយោជន៍អាមេរិក ដូចជាបណ្ដាស្ថានទូត ស្ថានកុងស៊ុលឬកងទាហាន។ ទោះបីយ៉ាងណាតាមTWITTERលោកត្រាំរំលឹកពីការអំពាវនាវ ឲ្យមានការចរចាជាមួយអុីរ៉ង់។ លោកថាខ្ញុំប្រាកដក្នុងចិត្តដែលអុីរ៉ង់ចង់ចរចាឆាប់ៗ។

បណ្ដាអ្នកទទួលខុសត្រូវយោធាអុីរ៉ង់ថ្លែងកាលពីថ្ងៃទី១៥ឧសភាថា អុីរ៉ង់កំពុងតែស្ថិតនៅមាត់ជ្រោះនៃការប៉ះទង្គិចគ្នាទាំងស្រុង ជាមួយពួកសត្រូវហើយត្រៀមខ្លួនប្រឆាំងរាល់ការគំរាមកំហែង។ រដ្ឋមន្ត្រីការពារប្រទេសអុីរ៉ង់ លោកAMIR HATAMIបានសន្យាថា យើងនឹងយកឈ្នះលើពួកសត្រូវអាមេរិកនិងអុីស្រាអែល ហើយត្រៀមផែនការយោធា ក្នុងការប្រឈមមុខនឹងរាល់ការគំរាមកំហែងគ្រប់ប្រភេទ ព្រមទាំងការទាមទារជ្រុលហួសហេតុនានា។

ដោយចោទប្រកាន់អុីរ៉ង់ថារៀបចំការវាយប្រហារ ប្រឆាំងបណ្ដាផលប្រយោជន៍អាមេរិកនៅមជ្ឈឹមបូព៌ាមន្ទីរប៉ង់តាហ្គោនបានបញ្ជូនទៅកាន់តំបន់នោះ នូវនាវាផ្ទុកយន្តហោះ១គ្រឿងនិងបណ្ដានាវាចម្បាំងអម ព្រមទាំងបណ្ដាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រB-52 និងប្រព័ន្ធមីស៊ីលការពារអាកាសPATRIOT។

ចំណែកអ៊ីរ៉ង់វិញ បានលើកឡើងថា នឹងមិនធ្វើឲ្យអ្វីឆេវឆាវនោះឡើយ អាចធ្លាក់ចូលក្នុងអន្ទាក់របស់អាមេរិក ។ អ៊ីរ៉ង់បានរក្សាការអត់ធ្មត់បានយ៉ាងល្អ ទោះបីអាមេរិកបង្កើនទណ្ឌកម្ម ដែលអ៊ីរ៉ង់មិនអាចទទួលយកបានក្តី។

ដោយហៅការដាក់ ទណ្ឌកម្មអាមេរិកជាថ្មី ថាជារឿងដែលមិនអាចទទួលយកបាន រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអ៊ីរ៉ង់ប្តេជ្ញាប្រកាន់ខ្ជាប់ នូវកាតព្វកិច្ចរបស់ខ្លួនក្រោម កិច្ចព្រមព្រៀងនុយក្លេអ៊ែអន្តរជាតិ បើទោះជាសហរដ្ឋអាមេរិក បានដកខ្លួនចេញពី កិច្ចព្រមព្រៀងនោះហើយក៏ដោយ។

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif តាមសេចក្តីរាយការណ៍ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងជំនួបមួយ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងទីក្រុងតូក្យូ ស្របពេលដែលភាពតានតឹង កំពុងតែកើនខ្លាំងឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា បង្កឲ្យមានក្តីព្រួយបារម្ភកាន់តែខ្លាំងថា សហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ កំពុងតែធ្វើឲ្យមានជម្លោះ។

នៅពេលចាប់ផ្តើមនៃ ការជួបជាមួយលោក តារ៉ូ កូណូ ជារដ្ឋមន្ត្រីការបរទេសជប៉ុន លោក Zarif បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់កំពុងតែអនុវត្ត ការអត់ធ្មត់ជាអតិបរិមា បើទោះបីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង JCPOA កាលពីខែឧសភាឆ្នាំមិញក៏ដោយ”  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print