ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេស តែគេចមិនផុតជាប់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់ជាជនជាតិបរទេសកំពុងតែដើរកាន់ទូរស័ព្ទដៃតាមផ្លូវត្រូវបានជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចហើយបំរុងរត់គេចខ្លួនត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល១ឃាត់ខ្លួនបានម្នាក់ហើយម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១០នឹង០៥នាទីយប់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះសុីសុវត្ថិកែងផ្លូវ១១៨នៅចំណុចមាត់ទន្លេស្ថិតនៅក្នុង សង្កាត់ផ្សារកណ្តាល១ខ័ណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញការណ៍បានអោយដឹងថាមុនពេលកើតហេតុនៅវេលាម៉ោងកើតហេតុមានជនជាតិបរទេសម្នាក់កំពុងតែដើរកាន់ទូរស័ព្ទដៃមួយគ្រឿងតាមបណ្តោយផ្លូវ
ព្រះសុីសុវត្ថិក្នុងទិសដៅពីត្បូងទៅជើងខណៈដើរមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមានគ្នាចំនួន២នាក់ម្នាក់មានឈ្មោះសេងរតនះភេទប្រុសអាយុ18ឆ្នាំស្នាក់នៅម្តុំផ្សាររង្វង់មូលផ្សារដើមថ្កូវសង្កាត់ផ្សារដើមថ្កូវខ័ណ្ឌចំការមននឹងម្នាក់ទៀតមានឈ្មោះអាម៉ាប់ភេទប្រុសអាយុប្រហែលជា២០ឆ្នាំជិះម៉ូតូធ្វើសកម្មភាពមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរី២០១៦ពាក់ស្លាកលេខភ្នំពេញ1FQ-9457បើកបរតាមបណ្តោយផ្លូវព្រះសុីសុវត្ថិទិសដៅពីត្បូងទៅជើងរួចឆ្លៀតអាកាសជនរងគ្រោះកំពុងតែចុចទូរស័ព្ទដៃក៏ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេចហើយបំរុងនឹងបើករត់គេចខ្លួនសំណាងល្អហើយដែលមានសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល១កំពុងតែល្បាតនៅក្នុងមូលដ្ឋានក៏ប្រដេញចាប់តាមពីក្រោយធ្វើអោយជនសង្ស័យភ័យស្លន់ស្លោពេកក៏ជិះទៅបុករថយន្តមួយគ្រឿងម៉ាកឡិចសុិស RX330បណ្តាលអោយដួលហើយរត់គេចខ្លួន
ម្នាក់នឹងឃាត់ខ្លួនបានម្នាក់ភ្លាមៗយកទៅសួរនាំនៅប៉ុស្តិ៍ផ្សារកណ្តាល១ក្រោយមកក៏ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាខ្លួនជាមួយមិត្តភ័ក្របានចេញមកពីម្តុំគីឡូលេខ៧ចេញពីផ្ទះម្តាយធម៌ហើយបំណងជិះទៅផឹកស្រាក្រឡុកនៅម្តុំក្រោយវាំងលុះពេលឃើញជនរងគ្រោះកំពុងតែដើរកាន់ទូរស័ព្ទមិត្តភ័ក្របានបបួលអោយឆក់ទូរស័ព្ទដៃប៉ុន្តែខ្លួនអត់ដឹងថាអ្នកឌុបជាអ្នកធ្វើសកម្មភាពឆក់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះជនជាតិបរទេសក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារកណ្តាលទី១ដើម្បីអោយសមត្ថកិច្ចកសាងសំណុំរឿងជនសង្ស័យទៅតាមនិតិវិធីផ្លូវច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print