ប៉ោយប៉ែតៈបុរសម្នាក់ហួបស្រា ស្រវឹងចុះហែលទឹកទៅរកម្ដាយមីងលង់ស្លាប់បង្កភ្ញាក់ផ្អើលកាលពីម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៩នៅចំណុចភោជនីដ្ឋានអាងអំរិទ្ធ អូរខាយដនឋិតក្នុងភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមនជ័យ។
សមត្ថកិច្ចប្រាប់ថាជនរងគ្រោះហុង ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិបាលិលេយ្យ២សង្កាត់ក្រុងប៉ោយប៉ែត។
ប្រភពបន្ថែមថាមុនកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូរម៉កកង់បីមានគ្នា៤នាក់មកអង្គុយហួបBeeនៅតួបបណ្តែទឹកជាមួយមិត្តភក្ដ័ទិសខាងលិចចម្ងាយពីតួបម្ដាយមីងប្រហែល១៥ម៉ែត្រ ក្រោយពីហួបចុក គ្រានោះក្រុមសាច់ញ្ញាតិក៏បានហៅឲ្យមកហួបចុករួមគ្នានៅតួបបណ្តែទឹកនៅទិសខាងកើត ស្រប់ពេលនោះជនរងគ្រោះបានលោតទឹកហែលមកហួបចុកជាមួយម្ដាយមីង តែអកុលសនៅក្នុងការហែលទឹកជិតដល់គោលដៅស្រាប់តែជនរងគ្រោះលិចបាត់ តែសមត្ថកិច្ចដាក់ការសន្និដ្ឋានថាអាចបណ្ដាលមកពីរមួលក្រពើរ។នៅក្នុងករណីនោះដែរគេឃើញមានកម្លាំងសមត្ថកិច្ចពីស្ថាបន័រួមជាមួយពលរដ្ឋ ចុះមុជទឹករ៉ាវរកអស់រយះពេលជិត៣ម៉ោងទើបរកឃើញសពជនរងគ្រោះ។
ប្រភពដាច់ដោយឡែកមួយទៀតបានបញ្ជាក់ករណីខាងលើនេះស្រដៀងទៅនិង រយះពេលមួយឆ្នាំកន្លងទៅមានជាងដែកមួយក្រុមមានគ្នា៤នាក់បានមកហួបចុកនៅចំណុចអាងខាងលើនោះក៌បានចុះហែលទឹកលេងក៏លង់ទឹកស្លាប់ម្នាក់ផងដែរ ។ប្រភពបន្ថែមថានៅចំណុចខាងលើអាចនិងជើងកប ហើយអ្នកដែលហួបBeeស្រវឹងគួតែរមានការប្រុងប្រយត្នព្រោះមុនចុះលេងត្រូវពាក់អាវពោងការពារដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយចៃដន្យ។
សពជនរងគ្រោះក្រោយពីរកឃើញសមត្ថកិច្ចបានប្រគលជូនម្ដាយសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីយ៏។វណ្ណា