រឿងស្នេហារបស់កញ្ញា ពៅ ចាន់រ៉ូហ្សេត កំពុងមានការចាប់អារម្មណ៍លើបណ្តាញសង្គម

ចែករំលែក៖

ភ្នំពេញ ៖ កញ្ញា ពៅ ចាន់រ៉ូហ្សេត ដែលជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកលេងហ្វេសប៊ុក ទម្លាយឯកសារជាច្រើន និងបន្តបន្ទាប់ ករណីរឿងអាស្រូវរវាងនាង និងលោក សោ ចាន់ដេត ហើយដែលល្បីជាងគេគឺរវាងនាង និងលោក ថាច់ សីហា អាណិកជនខ្មែរនៅបរទេស ដោយលោក ថាច់ សីហា បានបង្ហោះសារផ្សាយតាមបណ្តាញសង្គម នូវភាពស្និទ្ធស្នាល ហាក់ប្រកាសប្រាប់មនុស្សទាំងឡាយឲ្យបានដឹងកាន់តែច្បាស់ពីទំនាក់ទំនងពួកគេ ដោយប្រើពាក្យប្រពន្ធពេញៗមាត់។
នៅថ្ងៃទី១៧ ខែឧសភានេះ ហ្វេសប៊ុក ឈ្មោះ Sok so phea បានទម្លាយឯកសារទំនាក់ទំនងគ្នាតាម Messenger រវាង រ៉ូហ្សេត និងលោក អេង រតនា កូនលោក អេង ឆៃអ៊ាង។ សារនោះរៀបរាប់ពីការប្រច័ណ្ឌ ដោយ អេង រតនា ប្រច័ណ្ឌនាងនិង ថាច់ សីហា ផង និងលេចមុខបុរសម្នាក់ទៀត ឈ្មោះ សម ប៊ុណ្ណា អាណិកជនខ្មែរនៅស្រុកបារាំង។

ហ្វេសប៊ុក ឈ្មោះ Sok so pheaបានសរសេថា ៖ ក្រដាស់មិនអាចខ្ចប់ភ្លើង ដំរីងាប់ មិនអាចយកចង្អេរមកបាំង
នៅទីបំផុត រវាង៤នាក់ តើនរណាជាប្តីពិតប្រាកដរបស់វីរៈនារី រ៉ូហ្សេត?

1. សោ ចាន់ដេត (អតីតតំណាងរាស្ត្រ) អាយុរាងច្រើន តែមានឥទ្ធិពលក្នុងបក្ស ហើយទ្រព្យ សោ ចាន់ដេត បានប្រគល់ឱ្យ រ៉ូហ្សេត មើលថែ មុនរត់ចោលស្រុក។

2. អេង រតនៈ (កូនអេង ឆៃអ៊ាង) មិនសូវមានទ្រព្យតែនៅក្មេងហើយសង្ហា។

3. ថាច់ សីហា (ជាអាណិកជនរូបស្រស់មានទ្រព្យច្រើន) តែមានប្រពន្ធ មានកូនរួចហើយ។

4. សម ប៉ុនណា (អាណិកជនបារាំងមានទ្រព្យច្រើន) តែមិនសង្ហា អាយុច្រើន គ្មានឥទ្ធិពលក្នុងបក្ស។

កញ្ញា ពៅ ចាន់រ៉ូហ្សេត ដែលសកម្មជនអតីតបក្សសង្គ្រោះជាតិចាត់ទុកជាវិរៈនារីនោះ ត្រូវបានអ្នកលេងហ្វេសប៊ុក ទម្លាយឯកសារជាច្រើន និងបន្តបន្ទាប់ពីរឿងអាស្រូវរវាងនាង និង លោក សោ ចាន់ដេត ហើយដែលល្បីជាងគេគឺរវាងនាង និងលោក ថាច់ សីហា អាណិកជខ្មែរនៅបរទេស ដោយលោក ថាច់ សីហា បានបង្ហោះសារផ្សាតាមបណ្តាញសង្គម នូវភាពស្និតស្នាល ហាក់ប្រកាសប្រាប់មនុស្សទាំងឡាយឲ្យបានដឹងកាន់តែច្បាស់ពីទំនាក់ទំនងពួកគេ ដោយប្រើពាក្យប្រពន្ធពេញៗមាត់។

ជាមួយនឹងបញ្ហារឿងស្នេហា នៅថ្ងៃទី១៧ឧសភា កញ្ញា ពៅ ចាន់រ៉ូហ្សេត បានសរសែរលើហ្វែសប៊ុកឆ្លើយតបទៅនឹងបណ្តាញសង្គមថា “រ៉ូហ្ស៊េត តាំងពីកើតមក មិនដែលចេះទៅបំបែកបំបាក់ក្រុមគ្រួសារគេ ឬយកលុយពីប្រុសមកចិញ្ចឹមឡើយ អ្វីដែលធំសម្រាប់ខ្ញុំ គឺម្តាយ និងជាតិ”។

កញ្ញា ពៅ ចាន់រ៉ូហ្សេត បានថ្លែងថា ខ្ញុំមិនដែលចេះមានគំនិតបំផ្លាញកិត្តិយសគេឡើយ ទោះជាខ្ញុំមានស្នេហាអី ក៏ខ្ញុំមិនដែលបង្ហោះជាសាធារណៈដែរ។ ខ្ញុំមិនដែលខ្វល់ខ្វាយរឿងអ្នកដទៃឡើយ។ បើលោកជាអ្នកមានអំណាច លោកគួរតែខ្វល់ខ្វាយនឹងរឿងជាតិទៅ។

ទោះជាយ៉ាងម៉េច រហូតមកដល់ពេលនេះព្រោះតែម្តាយ និងជាតិ ខ្ញុំមិនទាន់សម្រេចដាច់ណាត់ថានឹងរៀបការជាមួយនរណាឲ្យច្បាស់លាស់ដែរ ម្តាយខ្ញុំធំជាង ខ្ញុំមិនអាចទៅចោលម្តាយខ្ញុំបានឡើយ ជាតិខ្ញុំធំជាង ខ្ញុំមិនអាចទៅចោលជាតិខ្ញុំបានដែរ ប្រទេសកំណើតខ្ញុំគឺស្រុកខ្មែរ កើតជាបម្រើស្រុកខ្មែរជារៀងរហូត។
រ៉ូហ្សេត បានបញ្ជាក់ថា “ស្នេហាមិនធំជាងជាតិខ្ញុំឡើយ។” គួរតែបញ្ឈប់ទៅការបំផ្លាញកិត្តិយសរបស់ខ្ញុំ ខ្ញុំសុំចិត្ត សូមបញ្ចប់ទៅ។ ថ្ងៃនេះអ្នកឯង បំផ្លាញកិត្តិយសខ្ញុំ ដោយដៃអ្នកឯងផ្ទាល់។ អ្នកឯងស្គាល់ខ្ញុំមិនច្បាស់ទេ ។ ខ្ញុំសូុមលាអ្នកឯង ត្រឹមហ្នឹងចុះ!”៕

...

ដោយ៖កូឡាប

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print