ខេត្ដពោធិ៍សាត់. កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិ.ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ មានមនុស្សក្មេងចាស់ប្រុសស្រីចំនួន ២២នាក់ បានពុលផ្អកពងត្រី ។
ករណីខាងលើនេះ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ផ្អកពងត្រីប្រជាពលរដ្ឋបានទិញ ពីតូបលក់ទំនិញមួយនៅក្នុងមូលដ្ឋាន យកមកចំហុយនាំគ្នាហូបបាយថ្ងៃត្រង់ ក្រោយមក មានអាការៈដូចជាចុកពោះ រាគរួស វិលមុខក្អួតចង្អោរជាខ្លាំង ប៉ុន្ដែត្រូវបានអាជ្ញាធរ និងក្រុមសាច់ញាតិជួយដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ បានធូរស្រាល គ្រប់ៗគ្នា និងបានវិលត្រឡប់ទៅផ្ទះបណ្ដើរៗវិញហើយ ។
ប៉ឹម ពិន (09-07-2015) ។







