១៥ថ្ងៃនគរបាលបំបែកសំណុំរឿងប្លន់ប្រដាប់អាវុធនៅស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងនោះមានម្នាក់ជាកូនប្រធានភូមិ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖
​រយៈពេល១៥ថ្ងៃនគរបាលខេត្តបន្ទាយមានជ័យបំបែកសំណុំរឿងចោរប្លន់ប្រដាប់អាវុធនៅស្រុកម៉ាឡៃ,ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាចោរប្លន់៣នាក់ក្នុងចំណោមបក្សពួក៤នាក់. ។ប្រតិបត្តិការនេះកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសហការនិងនគរបាលប៉ុស្ថិ៍ឃុំតាគង់ស្រុកម៉ាឡៃចេញធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណះពួកគេបានប្រើប្រាស់អាវុធធ្វើសកម្មភាពវាយនិងប្លន់ទ្រព្យសម្បត្តិពីម្ចាស់ផ្ទះលក់គ្រឿងទេសមួយកន្លែងបានសម្រេចកាលពីកន្លងទៅថ្មីនេះ នៅចំណុច ភូមិតំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចចេញបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងមានរយៈពេល៣ ថ្ងៃចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០១៥ នៅចំណុចដាច់ដោយឡែកពីគ្នាស្ថិត ក្នុងស្រុកម៉ាឡៃ​ខេត្តបន្ទាយមានជ័យ។ជនសង្ស័យទាំង៣នាក់បន្ទាប់មកត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីយកមកសាកសួរនិងចាត់ការបន្តតាមនីតិវីធី។
ការចុះបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជាចោរប្លន់ទាំង៣នាក់ ដឹកនាំកម្លាំងផ្ទាល់ ដោយលោកវរសេនីយ៍ត្រី ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្ត និងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ដែលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ឱ្យកម្លាំងការិយា​ល័យជំនាញនិងនគរបាលស្រុកម៉ាឡៃចេញស្រាវជ្រាវនិងស៊ើបអង្កេតឱ្យបានម៉ឺងម៉ាត់ វែកមុខក្រុមចោរប្លន់ក្រោយពីមានអំពើប្លន់នៅចំណុចខាងលើរួចមក។
​ជនសង្ស័យទាំង៣នាក់ត្រូវបានគេស្គាល់ឈ្មោះ ពៅ រចនា ហៅចាន់ណា ភេទប្រុស​អា យុ២២ឆ្នាំ​គ្មានមុខរបរពិតប្រាកដ រស់នៅភូមិកូប ឃុំគត្តសត ស្រុកអូរជ្រៅ ២,ឈ្មោះ វើយ ភេទ ប្រុស អាយុ៣៥ឆ្នាំ ប្រកបមុខរបរធ្វើស្រែ រស់នៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ៣,ឈ្មោះ កឿន គា ភេទប្រុស អាយុ២២ឆ្នាំ គ្មានមុខរបរពិតប្រាកដរស់នៅភូមិចំការតាប៊ុន ឃុំ ជ្រៃសីម៉ាស្រុកសំពៅលូនខេត្តបាត់ដំបងហើយជននេះជាកូនមេភូមិចំការតាប៊ុន។ជនសង្ស័យទាំង៣នាក់នៅចំពោះមុខសមត្ថកិច្ចគេបានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពប្លន់ម្ចាស់ផ្ទះ លក់គ្រឿងទេសនៅចំណុចខាងលើនោះមែន ដោយទ្រព្យសម្បត្តិនិងមាសប្រាក់ ដែល ប្លន់បាននោះពួកគេបានចែកគ្នាចាយវាយអស់ហើយ កាំភ្លើងដេលធ្វើសកម្មភាព​ប្លន់ កាំភ្លើងខ្លី​ជាកាំភ្លើងជ័យចំណែកកាំភ្លើង១ដើមទៀតជាកាំភ្លើងម៉ាកCKC កាត់ស្វាយ ត្រូវបាន បក្សពួកគេម្នាក់​ទៀតដែលរត់គេចខ្លួនយកទៅបាត់នោះហើយ ។
​សូមរំលឹកថាកាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិតំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ជនសង្ស័យ៤នាក់បិតមុខ៣នាក់និងកាំភ្លើង វែងខ្លី២ដើមបានចូលធ្វើសកម្មភាពប្លន់ម្ចាស់ផ្ទះលក់គ្រឿងទេសមួយកន្លែងហើយវាយម្ចាស់ផ្ទះបណ្តាលឱ្យរងបួសនោះផងដែរ។ម្ចាស់ផ្ទះរងគ្រោះប្តី មានឈ្មោះកៀន សៅ អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ចើយ ច្រឹប អាយុ៣៤ឆ្នាំ ជនរងគ្រោះរស់ នៅភូមិឃុំកើតហេតុខាងលើ។អំពើប្លន់ នោះក្រុមចោរបានប្លន់យកអស់ទ្រព្យសម្បត្តិរួមមានខ្សែកមាស២ខ្សែ ផ្លាកដៃផ្លាទីន១ខ្សែ ចិញ្ចៀន១វង់ ប្រាក់ថៃ៣ម៉ឺនបាត និងប្រាក់ខ្មែរ២០ម៉ឺនរៀល។ក្រោយពីកើតអំពើប្លន់ដែល មានរយៈពេល១៥ថ្ងៃទើបកម្លាំងនគរបាលខេត្តបន្ទាយមានជ័យធ្វើបង្រ្កាបក្រុមចោរប្លន់បាន៣នាក់នៅពេលនេះចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួនសមត្ថកិច្ចបន្តស្វែងរកចាប់ឃាត់ខ្លួន ដើម្បីយកមកផ្តន្ទាទោសបន្ថែមទៀត៕វិច្ឆិកា

20150709-180127.jpg

20150709-180123.jpg

...

20150709-180134.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print