អហ ខណ្ឌពោធិ៍សែនជ័យចុះឃាត់ខ្លួនជនសង្ស័យ៩នាក់(ស្រី៤)និងថ្នាំញៀន៥កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ជនសង្ស័យចំនួន៩នាក់ក្នុងនោះមានស្រី៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យសហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានី ចុះធ្វើការឃាត់ខ្លួននិងដក់ហូតថ្នាំញៀនម្សៅក្រាមស ចំនួន៥កញ្ចប់តូច រួមទាំងឧបករណ៍សម្រាប់ជក់មួយចំនួន ។

ហេតុការណនេះបានធ្វើឡើងកាលពីវេលាម៉ោង15.20នាទី ថ្ងៃទី៩ ខែក្កដា ឆ្នាំ២០១៥ នៅចំនុច ផ្ទះសំណង់អាណាធិប្បតេយ្យមួយកន្លែង ស្ថិតក្នុងភូមិជំពូវ័ន្ត
សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

លោក សឿនវ៉ាន់ ចាន់ធី មេបញ្ជាការង កងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្នោះ កៅ សុកន ភេទប្រុស អាយុ28ឆ្នាំទី២ ឈ្មោះ ស ប្រុសពេជ្រ ភេទប្រុស អាយុ17ឆ្នាំ ទី៣ឈ្មោះ អៀងសារឿន ភេទស្រី អាយុ17ឆ្នាំ ទី៤ឈ្មោះលុច ចាន់ដារា ភេទប្រុស អាយុ25ឆ្នាំទី៥ឈ្មោះ សាធ រដ្ធា ភេទប្រុស អាយុ23ឆ្នាំ ទី៦ឈ្មោះ ហេងសុ ភក្រ្ត័នាថ ភេទ ស្រី អាយុ17ឆ្នាំ ទី៧ឈ្មោះ ចាន់ លក្ខិណាពេជ្រ ភេទស្រី អាយុ17ឆ្នាំ ទី៨ ឈ្មោះ លីធីតា ភេទស្រី អាយុ18ឆ្នាំ និងទី៩ ឈ្មោះឯក ចំរើន ភេទប្រុស អាយុ29ឆ្នាំ ។
លោកបានបន្តថា ដោយមានការសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសើបអង្កេតជាយូមកហើយទើបឈានទៅដល់ការចុះឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ខាងលើនិងដកហូតថ្នាំញៀនចំនួន៥កញ្ចប់តូចរួមទាំងឧបករណ៍សម្រប់ជក់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យចំនួន៩នាក់ខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យប្រគល់អោយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត ។សុខា សែនជ័យ

20150709-192346.jpg

...

20150709-192340.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print