ឡិចសុីស៥៧០ពន្លះកាមរីបាឡែន នៅផ្លូវបែកជាបួន ខ្ទាតទៅប៉ះបង្គោលស្លាកសញ្ញាទៅមុខលេងរួច

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់រួមដំណើរនិងនិងប្រុសស្រីបីនាក់ទៀតបើកឡិចសុីស570មួយគ្រឿងទៅបុករថយន្តកាមរី​បាឡែនមួុយគ្រឿងត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យរថយន្ត បាឡែនខ្ទៀតទៅប៉ះបង្គោលស្លាកសញ្ញាប្រាប់លេខផ្លូវមួយដើមបណ្តាលទ្រេតចំណែករថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំ។សំណាងល្អមិនបង្កឲ្យ​មានអ្នករងតបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ខែឧសភាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ២៥៣កែងនិងផ្លីវ១៥៦​ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២  ខណ្ឌទួលគោក។
យាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានំ្យដឹងថាមុនកើតហេតុគេឃើញបិរសម្នាក់រួមដំណើរនិងប្រុសស្រីបីនាក់ទៀតបើករថយន្តឡិចសុីសLX-570ពណ៌ពាក់ស្លាកលេខភ្នំពេញ2AI-7583ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៦ទិសដៅពីកើតទៅលិចលុះមកដល់ផ្លូវបែកជាបួនចំណុចកើតហេតុខាងលើជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2N-0375បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតតាមបណ្តោយផ្លូវ២៥៣ទិសដៅពីជើងទៅត្បូងចំផ្នែកខាងឆ្វេងខាងក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តបាឡែនខ្ទៀតផ្នែកខាងក្រោយទៅប៉ះបង្គោលស្លាកសញ្ញាប្រាប់លេខផ្លូវមួយដើមបណ្តាលទ្រេតចំណែករថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំដូចគ្នា។សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានឲ្យភាគីទាំសងខាងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តលុច សុីស570បានចេញសំណងចំនួន៨០០ដុល្លារទៅឲ្យភាគីរថយន្តបាឡែនដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕ សុខា សែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print