ជនជាតិស្បែកខ្មៅ ជិះម៉ូតូពន្លះPassApp​ ក្រឡាប់ផ្ងាជេីង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសជនជាតិស្បែកខ្មៅម្នាក់ជិះម៉ូតូមិនគោរពភ្លេីងស្តុបជ្រុលបុកកង់បីឥណ្ឌាPassApp ក្រឡាប់ផ្ងាជេីងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២០ខែឧសភា​ឆ្នាំ២០១៩​នៅចំណុចផ្លូវព្រះសីហនុ​កែងផ្លូវ១៤៣​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី២​ ខណ្ឌចំការមន​។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញកង់បីឥណ្ឌ​ PassApp ពណ៍ស​ពាក់ស្លាកលេខភ្នំពេញ2HM 5694 ដឹកភ្ញៀវម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៤៣​ ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុជាចំណុចស្តុបបំបែកជាបួនដោយសារតែភ្លេីងខៀវទេីបបន្តទៅមុខស្រាប់តែមានបុរសជនជាតិស្បែកខ្មៅម្នាក់ជិះម៉ូតូម៉ាកTTX ពណ៍លឿង​ ពាក់ស្លាកលេខភ្នំពេញ1DB 3254 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនដោយមិនគោរពភ្លេីងស្តុបក៏ជ្រុល​បុកកង់បីពីចំហៀងពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងាជេីងសំណាងមិនមានអ្នករបួស។
ក្រោយកេីតហេតុជនជាតិស្បែកខ្មៅគេចខ្លួនបាត់បន្សល់ទុកម៉ូតូនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ច ធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕ សុខា សែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print