មុខរបរឧស្សាហ៍ត្រូវគេវាយ!! ឆក់ទូរស័ព្ទមិនសម្រេច ត្រូវពលរដ្ឋចាប់វាយប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាធ្វេីសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិនមួយក្រុមដែលឡេីង​ជិះកង់បីមិនបានសម្រេចត្រូវបានជនរងគ្រោះចាប់ទាញទម្លាក់ពីម៉ូតូវិញនៅនៅមុខ​ភោជនីយដ្ឋាន​ តន្ត្រីស៊ីគោងលី​ តាមបណ្តោយផ្លូវ៣១០​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី២​ ខណ្ឌចំការមន​ កាលពីវេលាម៉ោង១១​និង​៣៤០នាទីយប់​ ថ្ងៃទី២០ខែឧសភា​ឆ្នាំ២០១៩​ ហេីយព្យាយាមរត់គេចខ្លួនត្រូវបានប្រជាពលរដ្ឋដេញចាប់ជាប់នៅផ្លូវ៣០៤​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី២​ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។
ជនសង្ស័យឈ្មោះឡាច​ សង់ឌីន​ ភេទប្រុសអាយុ១៧ឆ្នាំ​ ជាសិស្សនៅសាលាផ្សារដេីមថ្កូវ​ ស្នាក់នៅសង្កាត់ផ្សារ​ដេីម​ថ្កូវខណ្ឌចំការមន។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនជាតិចិនមួយក្រុមបានចុះពីភោជនីយដ្ឋាន​ តន្ត្រីស៊ីគោងលី​ ឡេីងជិះកង់បីភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកBEAT មិនចាំស្លាកលេខមកធ្វេីសកម្មភាពឆក់ទូរស័ព្ទតែមិនបានសម្រេចត្រូវបានជនរងគ្រោះចាប់ទាញទម្លាក់ពីម៉ូតូម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់​ ។
សាក្សីដដែលបានបន្តថា​ ភ្លាមនោះជនសង្ស័យបានព្យាយាមរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋនិងសន្តិសុខដេញរហូតទៅដល់ផ្លូវ៣០៤​ ទេីបឃាត់ជាប់តែម្តងរួចប្រគល់អោយសមត្ថកិច្ចចាត់ការតាមច្បាប់៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print