សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ​រោង​ច្រក​ផលិត​ទឹកកក​ និង​កន្លែង​ផលិត​ស្រាស​ ក្រោយ​ពី​មានការ​ព្រួយបារម្ភ​ពី​ការ​ផលិត​ទឹកកក​ដាក់​សារធាតុ​គីមី​ និង​ការ​ផលិត​ស្រាស​រង​ការ​ពុល​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​រោងចក្រ​ផលិត​ទឹកកក​ដំ​ធំ​មួយ​យីហោ​សេះ​ហោះ​មាន​ជ័យ​ និង​ទីតាំង​ផលិត​ ស្រាស​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។

IMG_1769

កាលពី​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដើម្បី​បង្ការ​ទប់ស្កាត់​ទៅ​លើ​ការ​ផលិត​ ទឹកកក​និង​ស្រាស​ ប្រើប្រាស់​សារធាតុ​គីមី​និង​សា​ធារ​ពុល​ បង្ក​ប៉ះពាល់​ដល់​អាយុជីវិត​និង​សុខភាព​ប្រជាពលរដ្ឋ​ ។​

​ការ​ចុះ​ត្រួតពិនិត្យ​ការ​ផលិត​ទឹកកក​និង​ការ​ផលិត​ស្រា​សមាន​ពីរ​ទីតាំង​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​ ត្រូវ​គេ​មើលឃើញ​ថា​ក្រោយ​ពី​មានការ​លិចឮ​ព័ត៌មាន​ និង​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ថា​ ការ​ផលិត​ទឹកកក​ត្រូវ​គេ​សង្ស័យ​មាន​សារធាតុ​គីមី​ រឺ​ដាក់​ជីអ៊ុយរ៉េ​ ដើម្បី​ឱ្យ​ទឹកកក​ឆាប់​កក​រឹង​ និង​ មាន​ពណ៌​ស​ល្អ​ ធ្វើ​ឱ្យ​ បង្ក​ឱ្យ​ប៉ះពាល់​សុខភាព​ និង​ការ​ផិត​ស្រាស​ដាក់​សារធាតុ​ថ្នាំពុល​បង្ក​ឱ្យ​ពុល​ស្លាប់​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ​ជា​បន្តបន្ទាប់​កាលពី​កន្លង​ទៅ​ថ្មីៗ​ជាដើម​នោះ​។​

​ទន្ទឹម​នោះ​ សមត្ថកិច្ច​ត្រួតពិនិត្យ​រោងចក្រ​ផលិត​ទឹកកក​សេះ​ហោះ​មាន​ជ័យ​រក​ឃើញ​ថា​ ការ​ផលិត​ទឹកកក​នៅ​ក្នុង​រោងចក្រ​មួយ​នេះ​មិន​ទាន់​ត្រូវ​ស្តង់ដា​នៅឡើយ​នោះ​ទេ​ ដោយ​ធុង​ដែក​បង្កក​ទឹកកក​មាន​សភាព​ច្រេះ​ចាស់​មួយ​ចំនួន​ធំ​ មិន​មានកំ​រប​បិទ​ធុង​បង្ក​កក​ ទឹកកក​ជា​ហេតុ​អាច​ធ្វើ​ឱ្យ​ធុ​លី​ហ៊ុយ​ចូល​ ដែល​ប៉ះពាល់​ទៅ​លើ​ផ្នែក​អនាម័យ​ និង​ ការ​បំពាក់​ប្រព័ន្ធ​ (UV)​ ហៅ​ថា​ប្រព័ន្ធ​ឆ្លងកាត់​កំចាត់​មេរោគ​នោះ​ដាក់​នៅ​ឆ្ងាយ​ខុស​ទីតាំង​ពី​ធុង​ច្រក​ទឹកកក​ ប្រើប្រាស់​ទឹកស្ទឹង​សិរី​សោភ័ណ​និង​រក​ឃើញ​កត្តា​ខ្វះខាត​មួយ​ចំនួន​ទៀត​។​

​នៅ​ពេល​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ អប់រំ​ ណែនាំ​ និង​ឱ្យ​អ្នកគ្រប់គ្រង​ រោងចក្រ​ផលិត​ទឹកកក​ធ្វើ​កិច្ចសន្យា​ត្រូវ​កែ​ប្រព័ន្ធ​បច្ចេកទេស​ខ្វះខាត​ខាងលើ​ឱ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ​ ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​បញ្ហា​ប៉ះពាល់​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​អ្នក​ទទួលទាន​។​

​ជាមួយ​គ្នា​នោះ​ដោយ​សមត្ថកិច្ច​ជំនាញ​ក៏​ដូច​ជា​អ្នកគ្រប់គ្រង​រោងចក្រ​អះអាង​ថា​ រោងចក្រ​ផលិត​ទឹកកក​សេះ​ហោះ​ នោះ​មិន​មានការ​ផលិត​ទឹកកក​ដាក់​សា​ធាតុគីមី​រឺ​ជីអ៊ុយរ៉េ​នោះ​ឡើយ​ ព័ត៌មាន​ថា​ទឹកកក​ ដាក់​ជី​អ៊ុយ​រ៉ែ​ ជា​ពាក្យ​ចាម​អារាម​ប៉ុណ្ណោះ​ ។ ​រោងចក្រ​ទឹកកក​សេះ​ហោះ​មាន​ជ័យ​បច្ចុប្បន្ន​ផលិត​ទឹកកក​ចំនួន​២​ប្រភេទ​ ទឹកកក​អ​នា​ ម័​យ​ និង​ទឹកកក​ដើម​។​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ផលិត​ទឹកកក​បាន​ចំនួន​ពី​១៩០០​ដើម​ទៅ​២២០០​ដើម​ និង​ទឹកកក​អនាម័យ​បាន​ចំនួន​២៥​តោន​។​

​នៅ​ថ្ងៃ​ដដែល​មន្ត្រី​ជំនាញ​ ក៏​បន្ត​ទៅ​ត្រួតពិនិត្យ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ផលិត​ស្រាស​ នៅ​ចំណុច​ភូមិ​ព្រះ​ពន្លា​ សង្កាត់​ព្រះ​ពន្លា​ សមត្ថកិច្ច​ក៏​បាន​យក​ស្រាស​មួយ​គំរូ​ដើម្បី​យក​ទៅ​ធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ​ រក​មើល​ថា​ការ​ផលិត​ស្រាស​របស់​ប្រជាពលរដ្ឋ​នោះ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​រឺ​យ៉ាងណា​នោះ​។​

​បើ​តាម​ប​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​ម្ចាស់​ផលិត​ស្រាស​ឈ្មោះ​ ឆាន់​ សុ​ភ័​ណ​ ឱ្យ​ដឹង​ថា​ ការ​ផលិត​ស្រាស​គឺ​គាត់​ផលិត​ពី​អង្ក​ សុទ្ធសាធ​ និង​ប្រើ​មេតំបែរ​ធ្វើ​នៅ​ក្នុងស្រុក​ខ្មែរ​ដោយ​ គ្មាន​ដាក់​ សារធាតុ​គីមី​អ្វី​ឡើយ​ ។​ ក្នុង​១​ថ្ងៃ​គាត់​ផលិត​ ស្រាស​បាន​២០​លី​ត្រ​ការ​ផលិត​ស្រាស​របស់​គ្រួសារ​គាត់​មាន​រយៈពេល​ជាង​២០​ឆ្នាំទៅ​ហើយ​ មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ​។​

​សូម​បញ្ជាក់​ថា​នៅ​ខេត្តបន្ទាយមានជ័យ​មក​ដល់​ពេល​នេះ​គ្មាន​ករណី​ពុល​ស្រាស​ ដូច​នៅ​ខេត្តក្រចេះ​ និង​បណ្តា​ខេត្ត​មួយ​ចំនួន​នោះ​ទេ​។​ សមត្ថកិច្ច​គេ​សង្កេត​ឃើញ​ថា​កំពុង​តែ​ខិតខំ​ ចុះ​ត្រួតពិនិត្យ​ទៅ​លើ​ការ​ផលិត​ស្រាស​ និង​ការ​ផលិត​ទឹកកក​ជាដើម​នោះ​ ៕​

IMG_1771

IMG_1755

IMG_1767

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print