អាមេរិកត្រៀមវាយប្រហារ អ៊ីរ៉ង់ត្រៀមការពារ ដោយដាក់ពង្រាយមីស៊ីលទំនើបៗ

ចែករំលែក៖

អាមេរិកបានបញ្ជូនអាវុធជាច្រើនទៅកាន់តំបន់ក្បែរៗប្រទេសអ៊ីរ៉ង់ ក្នុងនោះមានប្រទេស កាតារ និង​អ៊ីរ៉ាក់។ សកម្មភាពខាងលើរបស់អាមេរិក គឺដើម្បីត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់​។

ចំណែកអ៊ីរ៉ង់វិញក៏បានត្រៀមទប់ទលអាមេរិក ផងដែរ ដោយបញ្ជូនមីស៊ីល​ S-300PMU2 អាចបាញ់បានចម្ងាយ​ដល់ពី​២០០គីឡូំម៉ែត្រ​​ ក្នុងកម្ពស់២៧គីឡូម៉ែត្រ  ទៅកាន់តំបន់ឆ្នេរសមុទ្រ ត្រៀមល្ខណៈទប់ទល់ជាមួយយន្តហោះទម្លាក់គ្រាប់ អាមេរិក​ B-52 និងមីស៊ីល ដែលអាចវាយប្រហារពីនាវា អាមេរិក ។

នៅលើបណ្តាញសង្គម​​ជនជាតិរុស្ស៊ី​បានបង្ហោះឃ្លីបវីដេអូ​ស្តីពីររថយន្តដឹក​មីស៊ីល S-300PMU2 ទៅកាន់តំបន់សម្ងាត់មួយនៅឆ្នេរសមុទ្រ  ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មីស៊ីល​ S-300PMU2 បានដឹកជញ្ជូនទៅកាន់ភាគខាងត្បូង ខេត្ត  Busher ​ដើម្បីទប់ទល់អាមេរិក ។ បច្ចុប្បន្ន ប្រព័ន្ធមីស៊ីល​ S-300PMU2 ជាប្រព័ន្ធ ការពាររយៈចម្ងាយឆ្ងាយទំនើបបំផុតរបស់កម្លាំងទាហានការពារអ៊ីរ៉ង់ ។​មីស៊ីលនេះអាចកម្ទេចយន្តហោះទម្លាក់គ្រាប់អាមេរិក  B-52 បានគ្រប់ពេល​។

សកម្មភាពបញ្ជូនមីស៊ីលរបស់អ៊ីរ៉ង់ កើតឡើង ក្នុងពេលដែល ប្រឈមមុខតានតឹង​ជាមួយអាមេរិក នៅតំបន់ឈូងសមុទ្រ ដោយអាមេរិកបញ្ជូននាវាចម្បាំង និង​នាវា​ផ្ទុកយន្តហោះទៅគំរាមកំហែងវាយប្រហារអ៊ីរ៉ង់។

កន្លងមកថ្មីៗសារព័ត៌មាន​ Fars News ​របស់អ៊ីរ៉ង់បានផ្សាយថា យោធាអាម៉េរិកបានបង្កើនវត្តមានយោធារបស់ខ្លួននៅអ៊ីរ៉ាក់ដល់ចំនួន១០.០០០នាក់ និងផ្គត់ផ្គង់ពួកគេជាមួយគ្រឿងបរិក្ខារយោធាទំនើបៗ ។

បើតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់Fars News យោធាអាម៉េរិកបានបញ្ជូនក្បួនរថយន្តយោធាមួយនិងទាហានពីហ្សកដានីទៅកាន់អ៊ីរ៉ាក់ខាងលិច។វាជាក្បួនរថយន្តធំមួយដែលមានរថយន្តយោធាដល់ទៅ៧០គ្រឿង។

ក្បួនរថយន្តដែលបានបើកចូលមូលដ្ឋានទ័ព Ayn al-Assad មានការការពារពីយន្តហោះប្រយុទ្ធអាម៉េរិក។

មូលដ្ឋានAyn al-Assadនៅអ៊ីរ៉ាក់ខាងលិច នៅចម្ងាយប្រមាណ១៥០គីឡូម៉ែត្រពីស៊ីរីនិងប្រមាណ២៧០គីឡូម៉ែត្រពីអ៊ីរ៉ង់។

ចំណែកទីភ្នាក់ងារសារព័ត៌មានAl-Masdar News បាននិយាយថា យោធាអាម៉េរិកបានបញ្ជូនទាហាននិងសព្វាវុធទៅកាន់អ៊ីរ៉ាក់ខាងលិច។ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់ក៏បាននិយាយកាលពីខែមុនថា យោធាអាម៉េរិកបានបង្កើនវត្តមានទាហានរបស់ខ្លួននៅមូលដ្ឋានe Ayn al-Assad និង al-Habaniyehដល់១០.០០០នាក់ ជាមួយនឹងគ្រឿងបំពាក់ទំនើបៗ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ៩០ភាគរយនៃទាហានអាម៉េរិកឈរជើងនៅអ៊ីរ៉ាក់ ជាកងកម្លាំងប្រយុទ្ធពិតៗ មិនមែនជាទីប្រឹក្សាយោធាទេ។

របាយការណ៍របស់Fars កើតឡើង១សប្តាហ៍ក្រោយពីអាម៉េរិកបញ្ជូននាវាផ្ទុកយន្តហោះUSS Abraham Lincolnទៅកាន់ឈូងសមុទ្រ ក្រោមលេសថា ការពារទល់នឹងការគំរាមពីអ៊ីរ៉ង់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print