ភ្នំពេញ ៖ លោក ក្លាវឌីជ ស្លុបង់ ត្រូវបានគេចាត់ទុកជាអ្នកថតរូបបារាំងដ៏សំខាន់ម្នាក់នៅក្នុងចំណោមអ្នកថតរូបជំនាន់គាត់។ ស្នាដៃរបស់គាត់ត្រូវបានតាំងបង្ហាញនៅក្នុងសារមន្ទីរធំៗនិងមជ្ឈមណ្ឌលសិល្បៈអន្តរជាតិនានា។ នៅទីក្រុងភ្នំពេញក្រោមការឧបត្ថម្ភពីអាកាសយានដ្ឋានអន្តរជាតិកម្ពុជា លោកស្លុបង់ បានជ្រើសរើសធ្វើការងារការណែនាំនិងបង្រៀនអ្នកថតរូបវ័យក្មេងកម្ពុជាដែលមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង សិស្សនៃស្ទូឌីយូរូបភាព ជុំវិញប្រធានបទស្រមោល និងពន្លឺ លើភាពអាថ៌កំបាំងនៃទីកន្លែងនិងភាពអាថ៌កំបាំងនៃស្ថានភាព។
លោក ក្លាវឌីជ ស្លុបង់ ត្រូវបានគេចាត់ទុកជាឯកច្ឆ័ន្ទថា ជាជាង ថតរូបម្នាក់ ក្នុង ចំណោម ជាង ថតរូប អឺរ៉ុប ដ៏ល្បីៗ ក្នុងជំនាន់របស់លោក។ ស្នាដៃរបស់លោកត្រូវបានដាក់តាំងជូនទស្សនា និងរក្សាទុកជាសមុច្ច័យនៅក្នុងសារមន្ទីរធំៗ ដូច ជា នៅ Centre Georges Pompidou នាទីក្រុងបារីស, Millenium Museum for Art នៅទីក្រុងប៉េកាំង, Metropolitan Museum of Photography នាទីក្រុងតូក្យូ, នៅ Harvard University, នៅ Cambridge, នៅ Maison Européenne de la Photographie នាទីក្រុងបារីសជាដើម ព្រមទាំងដាក់តាំងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗជុំវិញរូបថត ដូចជា នៅ Rencontres d’Arles នៅប្រទេសបារាំង, Photo Beijing នៅប្រទេសចិន, Photokina នៅប្រទេសអាល្លឺម៉ង់ ។ល។ ក្នុងពេលធ្វើដំណើរកំសាន្តជាច្រើន ដូចជាទៅតំបន់បាល់កង់ សមុទ្រខ្មៅ ការ៉ាអ៊ីប ចិន រុស្ស៊ី ព្រមទាំងតំបន់ដទៃទៀត លោក ក្លាវឌីជ ស្លុបង់ បានបង្កើតស្នាដៃដ៏ផ្ចិតផ្ចង់មួយ ដែលតែងតែដិតដាមទៅដោយអត្ថន័យអក្សរសិល្ប៍ និងកាត់ផ្ដាច់ ចេញ ពី បច្ចុប្បន្ន ភាព ដែលកើតឡើងភ្លាមៗ។
នៅក្នុងរូបភាពដ៏សោកសង្រេង បង្កប់អាថ៌កំបាំង នាំមកនូវភាពក្ដុកក្ដួល ទស្សនិកជន ដែល យកចិត្តទុកដាក់ នឹងប្រឈមចំពោះមុខក្ដីស្រមៃ នៅក្នុងខួរក្បាលវិចិត្រករមួយរូបដែលឯកោ និងឯករាជ្យ។ មានតែឆ្លងកាត់ការអានកំណាព្យចំណីចក្ខុដ៏វែងមួយប៉ុណ្ណោះ នោះគឺស្នាដៃដែលមានចំណងជើងថា នៅចន្លោះស្រមោល និង ពន្លឺទើបលោកទាញចំណាប់អារម្មណ៍យើងនៅក្នុងនោះមាននូវភាពលាយឡំគ្នារវាងចំណាកស្រុកដែលកើតចេញពីកំណើតដើមរបស់លោកជាជនជាតិស្លូវេនី នេះហើយជាហេតុផលដែលនាំលោកឱ្យត្រឡប់ទៅកាន់តំបន់បាល់កង់វិញជាញឹកញាប់ និង ដំណើរត្រាច់ចរដែលតំណាងដោយទេសភាពដ៏ធំល្វឹងល្វើយមានពណ៌ស្លេកស្លាំងឬដោយរូបភាពដែលលោកថតចេញពីបង្អួចរទេះភ្លើង ឬបង្អួចឡានក្រុង ដែលលោកជិះឆ្លងកាត់ទាំងប្រទេសរុស្ស៊ី និងតំបន់ការ៉ាអ៊ីប។ នៅកម្ពុជា លោក ក្លាវឌីជ ស្លុបង់ ដឹកនាំការងារមួយ ដែលមាននិស្សិតចូលរួមធ្វើលំហាត់ដ៏សំខាន់មួយនេះ គឺធ្វើការថតរូបប្រៀបដូចជា ការតាក់តែង បែបសំណេរ ពីព្រោះថា ក្រោយពីបានឆ្លងកាត់អស់រាប់ទសវត្សរ៍នៃការថតរូប និងរូបភាព រាប់លាន ប៉ុស្ត៍ដែល សាកល្បងបកស្រាយពីតថភាពនោះមកតើនៅមានសល់អ្វីទៀតពីតថភាពក្រៅពីរូបថតផ្ទាល់ ដែលជាឧបករណ៍បញ្ចេញ ឱ្យដឹងពីខ្លួនឯង។
និស្សិតទាំងអស់គ្នា ម្នាក់ៗទៅតាមចំណង់ចំណូលចិត្ត និងឧបនិស្ស័យរបស់ខ្លួន ចេះរកវិញ្ញាសា មួយឬច្រើនតាមរយៈប្រធានបទទូទៅនៃពិព័រណ៍ ដែលរំលេចឱ្យឃើញនូវក្ដីស្រមៃរបស់ពួកគេរៀងខ្លួន ហើយ ដែលពួកគេ បង្ហាញផងដែរប្រៀបដូចជាខណៈពេលណាមួយដែលអ្វីៗនៅជុំវិញខ្លួនយើងសុខចិត្តបង្ហាញខ្លួនឱ្យយើងទស្សនា។
ការចូលរួមទស្សនាដោយសេរីជាមួយនឹងទទួលទានស្រាដោយឥតគិតថ្លៃក្នុងថ្ងៃសម្ពោធពិព័រណ៍។
ទំនាក់ទំនងសារព័ត៌មាន | វិទ្យាស្ថានបារាំងនៅកម្ពុជា
ភាសាបារាំង / អង់គ្លេស
ម៉ារីយុង ណូលេ(Marion Nollet)
M +855 (0)12 333 501
T +855 (0)23 213 611 /612
E : [email protected]
ភាសាខ្មែរ
ឆុន ប៊ុនឈឿន
M +855 (0)93 479 047
T +855 (0)23 213 611 /612
E : [email protected]